សិល្បៈ​ជាតិ​៖ បវរកញ្ញា​យុវតី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ២​ រូប​ គឺ​ យុវតី​ គង់​ ច័ន្ទ​ណា​រីយ៉ា​ និង យុវតី​ ឆដា​ មុនី​នាថ​ បាន​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​ មក​ដល់​ទឹក​ដី​កំណើត​វិញ​ កាល​ពី​យប់​ថ្ងៃ​ទី​ ៧​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ នេះ​។ យុវតី​ទាំង​ ២​ រូប​បាន​នាំ​នូវ​មកុដ​ដែល​ឈ្នះ​ពី​ការ​ប្រកួត​នៅ​លើ​វេទិកា​អន្តជាតិ​ មក​បង្ហាញ​ជូន​អ្នក​គាំទ្រ​ និង​ក្រុម​គ្រួសារ​យ៉ាង​មាន​មោទកភាព​ក្រៃ​លែង​។

ក្នុង​នោះ​ដែរ​ យុវតី​ គង់​ ច័ន្ទ​ណា​រីយ៉ា​ បាន​ឈ្នះ​មកុដការ​ប្រកួត​នៅ​លើ​វេទិកា​ Miss​ Teen​ Global​ International​ 2023​ និង​ទទួល​បាន​ពានរង្វាន់​ដូច​ជា​ ពាន​រង្វាន់​ Best​ National​ Costume​ ,​ Social​ Media​ Award​ និង​ Best​ Welcoming​ Dinner​ Outfit​ Award​។ ចំណែក​ឯ​ បវរ​កញ្ញា​តូច​ ឆដា​ មុនីនាថ​ ឈ្នះមកុដ​ពី​កម្មវិធី Little Miss Global 2023 និងទទួល​បាន​ពាន​រង្វាន់​ Best​ National​ Costume​ និង​ ពាន​រង្វាន់ ​Photogenic​ Award​ ដែល​ជា​ពាន​រង្វាន់​សម្រាប់​ការ​ថត​រូប​ស្អាត​គ្រប់​យ៉ាង​។

ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​ បវរ​កញ្ញា​តូច​តំណាង​កម្ពុជា​២​រូប​នេះ​ បាន​អះអាង​ថា​ បន្ទាប់​ពី​បាន​គ្រង​មកុដ​អន្តរជាតិ​ហើយ​នោះ​ អ្នក​ទាំង​ពីរ​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ ១០០០​ ដុល្លារ​ និង​មាន​កុងត្រា​ការងារ​សំខាន់​ៗ​ដែល​ត្រៀម​បំពេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​។​ យុវតី​រះ​ថ្មី​ក្នុង​វិថី​សម្រស់​បវរកញ្ញា​ទាំង​ពីរ​ដួង​នេះ​ បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភព​លោក​ តាមរយៈ​គ្រប់​សកម្មភាព​ទាំងអស់​។​

គួររំលឹកថា ​យុវតី​ គង់​ ច័ន្ទ​ណា​រី​យ៉ា​ មាន​វ័យ​ ១៤​ ឆ្នាំ ​ហើយ​ យុវតី​ ឆដា​ មុនីនាថ មាន​វ័យ ១២​ ឆ្នាំ​។ អ្នក​ទាំង​ពីរ​គឺ​ជា​ បេក្ខភាព​ជយលាភី​ពី​កម្មវិធី​ Miss ​Preteen​ International​ Cambodia ​2022​ និង​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​។ ​

ចង់​ដឹង​ថា​ តើ​មាន​អ្វី​បណ្ដាល​ចិត្ត​ឱ្យ​បវរ​កញ្ញា​តូច​តំណាង​កម្ពុជា ២រូបនេះ មាន​ភាព​ក្លាហាន​ អាច​ដណ្ដើម​មកុដ​អន្តរជាតិ​បាន​មក​ទាំង​ព្រម​បែប​នេះ​ សូម​ស្ដាប់​ចំណាប់​អារម្មណ៍​របស់​បវរកញ្ញា​តូច​ទាំង​ពីរ​ដួង​នេះ​៖

Share.