គិត​ត្រឹម​ឆ្នាំ២០២៣ឆ្នាំនេះ ពានរង្វាន់ FIFA Club World Cup បង្កើតឡើងបាន​ ២៣ឆ្នាំមកហើយ ដំបូងនៅឆ្នាំ ២០០០ ក្រុម Real Madrid ឈ្នះច្រើនជាងគេសរុប ៤លើក Barcelona ឈ្នះ៣លើក, Corinthians និង Bayern Munich ឈ្នះ២លើកដូចគ្នា។

ខណ:នៅឆ្នាំ២០២៣ នេះ​ នឹង​រក​ឃើញ​ជើង​ឯក​នៅ​ថ្ងៃ​ទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខ​ ដោយ​ត្រូវ​ប៉ះគ្នា​ រវាង​​ក្រុម Al-Hilal ពីអារ៉ាប៊ីសាអូឌីត ជាមួយ Real Madrid មក​ពីអេស្ប៉ាញ។

ក្រុម​ដែល​ធ្លាប់​ឈ្នះពានរង្វាន់ FIFA Club World Cup តាំងពីបង្កើតដំបូងដល់ឆ្នាំ២០២២ ដូចខាងក្រោម៖

  • ក្រុម​ Real Madrid របស់​អេស្ប៉ាញ ឈ្នះ​បាន៤លើក ឆ្នាំ២០១៤, ២០១៦,២០១៧,២០១៨
  • ក្រុម Barcelona របស់​អេស្ប៉ាញ​ឈ្នះ​​បាន​ ៣លើក ឆ្នាំ២០០៩, ២០១១, ២០១៥
  • ក្រុម Corinthians របស់ប្រេស៊ីល ឈ្នះ​បាន ២លើក ឆ្នាំ២០០,២០១២
  • ក្រុម Bayern Munich របស់​អាល្លឺម៉ង់​ ឈ្នះ​បាន ២លើក ឆ្នាំ២០១៣,២០២០
  • ក្រុម Liverpool របស់​អង់គ្លេស ឈ្នះ​បាន ១លើក ឆ្នាំ២០១៩
  • ក្រុម Chelsea របស់អង់គ្លេស ឈ្នះ​បាន ១លើក ឆ្នាំ២០២១
  • ក្រុម Sao Paulo របស់​ប្រេស៊ីល ឈ្នះ​បាន ១លើក ឆ្នាំ២០០៥
  • ក្រុម Internacional របស់​ប្រេស៊ីល ឈ្នះ​បាន ១លើក ឆ្នាំ២០០៦
  • ក្រុម AC Milan របស់​អ៊ីតាលី ឈ្នះ​បាន ១លើក ឆ្នាំ២០០៧
  • ក្រុម Man United របស់​អង់គ្លេស ឈ្នះ​បាន ១លើក ឆ្នាំ២០០៨
  • ក្រុម Inter Milan របស់​អ៊ីតាលី ឈ្នះ​បាន ១លើក ឆ្នាំ២០១០

ចំពោះវគ្គផ្តាច់ព្រ័ត្រនៅ​ឆ្នាំ២០២៣នេះ នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃទី១១ ខែកុម្ភ: វេលាម៉ោង ២:០០​រំលង​អធ្រាត្រ ដោយ​ក្រុម Al-Hilal ពីអារ៉ាប៊ីសាអូឌីត ប៉ះ Real Madrid មក​ពីអេស្ប៉ាញ នៅកីឡដ្ឋាន Prince Moulay Abdellah៕

Share.