សិល្បៈ​អន្តរជាតិ​៖ ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០២២ ឬ Miss Universe 2022 កញ្ញា​ R’Bonney Gabriel បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ភ្ញាក់​ផ្អើល​និង​បង្ក​ឱ្យ​មាន​ការ​ជជែក​វែកញែក​គ្នា​បែក​ផ្សែង​ នៅពេល​នាង​​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ហើយ​សារភាព​ថា​មិនសូវ​មាន​ទម្លាប់​អនាម័យ​ប៉ុន្មាន​នោះ​ឡើយ​។

ទើប​តែ​ផ្ទេរមកុដ​ Miss USA ឱ្យ​ទៅ​បវរកញ្ញា Morgan Romano​ ដើម្បី​​បញ្ចប់​សាច់​រឿង​ឈ្នះ​មកុដ​ដោយ
​​សារ​ខ្សែ​នឹក​ស្មាន​ថា​ជីវិត​បាន​ស្ងប់​សុខ ​ប៉ុន្តែ​ពេល​នេះ​ R’Bonney បាន​បង្កើត​សាច់​រឿង​ថ្មី​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​​សាធារណជន​និង​ អ្នក​លេង​បណ្ដាញ​សង្គម​លើក​យក​រឿង​នេះ​មក​ប្រកែក​និង​វែកញែក​គ្នា​ ជា​ពិសេស​នៅ​លើ​ Twitter។

ដោយ​ម្ដង​នេះ​​រឿង​ដែល​ធ្វើ​ឱ្យ​ម្ចាស់​មកុដ​វ័យ​២៨​ឆ្នាំ​រង​នូវ​ការ​រិះគន់​នោះ​ ព្រោះ​តែ​នាង​បាន​សារភាព​ថា​នាង​ប្រើ​ប្រាស់​វិធី​ស្មោគគ្រោក​ដើម្បី​រក្សា​សម្រស់ឱ្យ​​មើល​ទៅ​នៅ​តែ​ស្អាត​និង​ស្រស់​ជានិច្ច​ គ្រាន់​តែ​វិធី​ដែល​នាង​ជ្រើសរើស​យក​មក​ប្រើ​នោះ​រាង​ខុស​ប្លែក​ខ្លាំង​រហូត​ដល់​អ្នក​ដែល​បាន​ឮ​ហើយ​និយាយ​លែង​ចេញ​។

នៅ​ក្នុង​កម្មវិធី​មួយ​ R’Bonney បាន​សារភាព​ថា​នាង​មិន​ចូលចិត្ត​កក់​សក់​នោះ​ទេ​។ ម្ចាស់​មកុដ​និង​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​រូប​នេះ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​នាង​មិន​ចូលចិត្ត​កក់សក់​នោះ​ទេ​ ព្រោះ​តែ​សក់​នា​ង​កាន់​តែ​គគ្រិច​ កម្រិត​នៃ​ភាព​រួច​របស់​សក់​និង​ម៉ូដ​សក់​របស់​នាង​កាន់​តែ​ស្អាត​ជាង​ពេល​ដែល​នាង​កក់​សក់​។

ខ្ញុំ​មិន​បាន​កក់​សក់​ញឹកញាប់​នោះ​ទេ​ ចាប់​តាំង​ពី​ប្រកួត​កម្មវិធី​បវរកញ្ញា​ចប់​កាល​ពី​ថ្ងៃ​ទី​មួយ ខែមក​រា ខ្ញុំ​នៅ​មិន​ទាន់​បាន​កក់​សក់​ម្ដង​នៅ​​ឡើយ​។ គេ​បាន​យក​ផលិតផល​ផ្សេងៗ​មក​បាញ់​ និង​លាប​លើ​របស់​ខ្ញុំ​ដើម្បី​ឱ្យ​សក់​របស់​ខ្ញុំ​មើល​ទៅ​រួញ​អង្កាញ់​ៗ​ជា​ផ្នត់​ៗ​បាន​យូរ​ ហេតុ​ដូច្នេះ​ហើយ​សក់​ខ្ញុំ​កាន់​តែ​គគ្រិច​ សក់​ខ្ញុំ​កាន់​តែ​រក្សា​ភាព​រួញ និង​ម៉ូដរបស់​វា​ជាប់​​បាន​យូរ​។

Share.