ភ្នំពេញ ៖ នា​ទិវា​នៃ​ក្តី​ស្រលាញ់​ឆាប់​ៗ​ខាង​មុខ​នេះ​ក្រុម​ហ៊ុន​ស្រា​បៀរ​ GANZBERG ​នឹង​ប្រារព្ធ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ ចំនួន​ 2​ទី​តាំង​ ​និង​ 2​រាត្រី​ពេញ​ផ្ទួន​ៗ​គ្នា​ នៅ​ថ្ងៃ​ទី​ 13​-​14​ កុម្ភៈ​ខាង​មុខ​នេះ​ ក្នុង​ក្រុង​តា​ខ្មៅ​និង​មណ្ឌល​កីឡា​ ទី​រួម​ខេត្ត​កំពង់​ស្ពឺ​។

វត្ត​មាន​ ឧកញ៉ា​ ព្រាប​ សុវត្ថិ​, ឧកញ៉ា​ ខេមរៈ​ សិរីមន្ត​, ឱក​ សុគន្ធកញ្ញា​, តន់​ ចន្ទសីម៉ា​, ពេជ្រ​ សោភា​,ឆន​ សុវណ្ណារាជ​,  លោក​ ខេម​, យូរី​,  តារា​រ៉េប​ និង​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដួង​ថែម​ទៀត​ នឹង​រួម​គ្នា​ធ្វើ​ឱ្យ​ អ្នក​គាំទ្រ​និង​អ្នក​ស្នេហា​តន្ត្រី​ដ៏​ច្រើន​កុះករ​ទទួល​បាន​នូវ​ភាព​រីករាយ​ជា​មួយ​នឹង​ការ​សម្ដែង​ដ៏​កក្រើក​ក្នុង​រាត្រី​ដែល​មិន​អាច​បំភ្លេច​បាន​។​

មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ លើ​កញ្ចក់​ ទូរទស្សន៍​ PNN​, ហង្សមាស​ HDTV​, និង​Facebook ​ផ្លូវការ​ Beer ​GANZBERG ​និង ​Galaxy ​ Navatra​ ពិសេស​បន្ថែម​លើស​ពី​នេះ​ មហា​ព្រឹត្តិការណ៍​នេះ​ក៏​មាន​សហការ​ចូល​រួម​ផ្នែក​បច្ចេក​វិទ្យា​សំឡេង​ទំនើប​ចុង​ក្រោយ​ពី​ដោយ​ក្រុមហ៊ុន​ Nano​ Sound​ ធានា​ថា​ពិត​ជា​សប្បាយ​ អស្ចារ្យ​ពុំ​ធ្លាប់​មាន​លើស​ពី​មុន​មក​។​

Share.