នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសថា Nick Taylor គ្មានឈ្មោះក្នុងបញ្ជីកីឡាករទាំង២៦នាក់ ចូលរួមក្នុងកម្មវិធីពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ ២០២៣ ឡើយ។

មូលហេតុគឺ៖«ទីផ្សារដោះដូរកីឡាកររវាងកម្ពុជា និងអន្តរជាតិពុំទាន់បើកនៅឡើយ»។ ខណ:ទីផ្សារដោះដូរកីឡាករកម្ពុជា-អន្តរជាតិ នឹងបើកឡើងវិញនៅខែមិថុនា ហើយពេលនោះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងដោះស្រាយជុំវិញបញ្ហារបស់ Nick Taylor ដើម្បីចុះឈ្មោះរូបគេចូលរួមក្រុមអោយបានរួចរាល់សម្រាប់លេងពានរង្វាន់ Cambodian Premier League និងហ៊ុនសែនខាប់ ក្នុងរដូវកាល ២០២៣-២០២៤។

បញ្ជីឈ្មោះកីឡាករសរុប២៦នាក់របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រៀមពានរង្វាន់ Cambodian League ឆ្នាំ២០២៣ (ខ្មែរ២១នាក់ និងបរទេស៥នាក់)៖
1.សឿយ វិសាល​
2.អ៊ាន ពិសី
3.នី សុខរី
4.មិន រតនៈ
5.សារ៉េត គ្រីយ៉ា
6.អាំ សុវណ្ណារ៉ាត់
7.ជា សំណាង
8.គីម សុខយុទ្ធ
9.សួន សុវណ្ណ
10.ប្រាក់ មុនី្នវីរៈ
11.រី លាភផេង
12.ជូ ស៊ិនទី
13.ប្រាក់ មុនីឧត្ដម
14.សុក សំណាង
15.អោម ឧតម្ដ
16.HIKARU MIZUNO
17.TAKASHI ODAWARA
18.MARCUS WARREN HABER
19.សេត រ៉ស៊ីប
20.ណារ៉ុង កក្កដា
21.គួច ដានី
22.GABRIEL SILVA COSTA
23.IAGO BENTO FERNANDES
24.វិរៈ ដារ៉ា
25.ប៊ីន ចន្ថាជារី
26.សំអឿន ពិដោរ។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ហៅស្តាតចាស់) ជាទឹកដីរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ បន្ទាប់ពីកីឡដ្ឋានខេត្តស្វាយរៀង កំពុងតែជួសជុលកែលម្អថ្មីបន្ថែម ដើម្បីត្រៀមសម្រាប់លីគកំពូលកម្ពុជា CPL រដូវកាល ២០២៣-២៤។

ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់កីឡដ្ឋានស្តាតចាស់ចំនួន២ប្រកួត ខណ:វេលាម៉ោងមិនទាន់កំណត់៖
-១៨ កុម្ភ: ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋានស្តាតចាស់
-៤ មីនា ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានស្តាតចាស់។

៣ប្រកួតទៀតលេងក្រៅផ្ទះ៖
-២៦ កុម្ភ: អង្គរថាយហ្គឺរ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានហនុមាន វេលាម៉ោង ៣:៤៥នាទីរសៀល
-១២ មីនា នគរបាលជាតិ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានសាលាបណ្ឌិតត្យសភានគរបាលកម្ពុជា វេលាម៉ោង ៣:៤៥នាទីរសៀល
-៩ មេសា ISI ដង្កោសែនជ័យ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន KMH Park វេលាម៉ោង ៣:៤៥នាទី៕

Share.