ក្លិបបាល់ទាត់ Real Madrid FC មកពី​ប្រទេស​អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti តំណាង​ឱ្យ​ទ្វីប​អឺរ៉ុប ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA Club World Cup ២០២២-២៣ ក្រោយយកឈ្នះ Al-Hilal ពីអារ៉ាប៊ីសាអូឌីត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-៣ នៅកីឡដ្ឋាន Prince Moulay Abdellah ទីក្រុង Tangier ប្រទេសម៉ារ៉ុក។

គិតចាប់តាំងពីបង្កើតពានរង្វាន់ FIFA Club World Cup ដំបូងនៅឆ្នាំ ២០០០ Real Madrid គឺជាក្រុមតែមួយគត់ដែលឈ្នះពាននេះបានច្រើនជាងគេសរុប៥លើក (២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២) ខណ: Barcelona ឈ្នះ៣លើក, Corinthians និង Bayern Munich ឈ្នះ២លើកដូចគ្នា។

ដោយឡែកខ្សែបម្រើ Toni Kroos គឺជាកីឡាករតែម្នាក់គត់ឈ្នះពាន FIFA Club World Cup ច្រើនជាងគេសរុប ៦លើក ដោយឈ្នះជាមួយ (Bayern Munich ១ដងនៅឆ្នាំ ២០១៣) និង (Real Madrid ៥ដងនៅឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២)។

ខាងក្រោមនេះគឺជាក្រុម​ដែល​ធ្លាប់​ឈ្នះពានរង្វាន់ FIFA Club World Cup តាំងពីបង្កើតដំបូងដល់ឆ្នាំ ២០០២ រហូតដល់ ២០២២៖

  • ក្រុម​ Real Madrid របស់​អេស្ប៉ាញ ឈ្នះ​បាន៥លើក ឆ្នាំ២០១៤, ២០១៦, ២០១៧, ២០១៨, ២០២២
  • ក្រុម Barcelona របស់​អេស្ប៉ាញ​ឈ្នះ​​បាន​ ៣លើក ឆ្នាំ២០០៩, ២០១១, ២០១៥
  • ក្រុម Corinthians របស់ប្រេស៊ីល ឈ្នះ​បាន ២លើក ឆ្នាំ២០០,២០១២
  • ក្រុម Bayern Munich របស់​អាល្លឺម៉ង់​ ឈ្នះ​បាន ២លើក ឆ្នាំ២០១៣,២០២០
  • ក្រុម Liverpool របស់​អង់គ្លេស ឈ្នះ​បាន ១លើក ឆ្នាំ២០១៩
  • ក្រុម Chelsea របស់អង់គ្លេស ឈ្នះ​បាន ១លើក ឆ្នាំ២០២១
  • ក្រុម Sao Paulo របស់​ប្រេស៊ីល ឈ្នះ​បាន ១លើក ឆ្នាំ២០០៥
  • ក្រុម Internacional របស់​ប្រេស៊ីល ឈ្នះ​បាន ១លើក ឆ្នាំ២០០៦
  • ក្រុម AC Milan របស់​អ៊ីតាលី ឈ្នះ​បាន ១លើក ឆ្នាំ២០០៧
  • ក្រុម Man United របស់​អង់គ្លេស ឈ្នះ​បាន ១លើក ឆ្នាំ២០០៨
  • ក្រុម Inter Milan របស់​អ៊ីតាលី ឈ្នះ​បាន ១លើក ឆ្នាំ២០១០

ទស្សនាវីដេអូហាយឡាយ Real Madrid ប៉ះ Al-Hilal៖

https://youtu.be/Y21bT4xTacM

បើ​រាប់​ចំនួន​ក្រុម​មក​ពី​ប្រទេស ដែល​ឈ្នះ​ពានរង្វាន់​កម្រិត​ពិភពលោក​នេះ​ច្រើន​ជាង​គេ​ក្រោយ​ប្រកួត​បាន​១៩លើក​នេះ​​មាន៖
-អេស្ប៉ាញ ឈ្នះ​បាន​៨លើក
-ប្រេស៊ីល ឈ្នះ​បាន​៤លើក
-អង់គ្លេស ឈ្នះ​បាន​៣លើក
-អ៊ីតាលី ឈ្នះ​បាន​២លើក

Share.