សិល្បៈ​អន្តរជាតិ​៖ រូប​ភាព​ប៉ុន្មាន​សន្លឹក​របស់​ John Cena កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍ និង​មាន​ចម្ងល់​គ្រប់ៗ​គ្នា ព្រោះ​តែ​លោក​ស្លៀក​សំពត់​ខ្លី ពាក់​ស្រោម​បា និង​ស្បែក​ជើង​កែង​ចោទ​ តើ​តារា​ហូលីវូដ​រូប​នេះ​ផ្លាស់​ប្ដូរ​រសនិយម​ឬមួយ​យ៉ាងណា​?

ថ្មីៗ​នេះ​ អតីត​កីឡាករ​កីឡាកាសដ៏​ល្បីល្បាញ WWE វ័យ​​៤៥​ឆ្នាំ​ ​ត្រូវ​បាន​អ្នក​គាំទ្រ​ប្រទះ​ឃើញ​វត្តមាន​របស់​លោក​នៅ​ទីក្រុង Melbourne ប្រទស​អូស្ដ្រាលី​ កំពុង​ថត​ភាពយន្ត​ថ្មី «Ricky Stanicky» ដោយ​ក្នុង​នោះ​​លោក​បាន​ស្លៀក​សំពត់​ប្រពៃណី​របស់​ស្ត្រី​ថែម​ទៀត​ផង​។

តាម​ពិត​ការ​ដែល​ John Cena ពាក់អា​វ​យឺត​ខ្មៅ សំពត់​ខ្លីពណ៌​ការ៉ូ​ខ្មៅ​ស​ ស្បែក​ជើង​កែង​ចោទ​ពណ៌​ខ្មៅ និង​ស្រោម​បា​ពណ៌​ខ្មៅ​ត្រឹម​កំភ្លៅ​ គឺ​ដក​ស្រង់​ចេញ​ពី​ឈុត​ឆាក​មួយ​នៅ​ក្នុង​ភាពយន្ត​ថ្មី​ដែល​លោក​សម្ដែង​​តែ​ប៉ុណ្ណោះ។ ភាពយន្ត​រឿង​ «Ricky Stanicky» ជា​សាច់​រឿង​កំប្លែង​ដឹកនាំ​ដោយ​ Peter Farrelly និយាយ​ពី​មិត្ត​ភក្ដិបីនាក់​ចូលចិត្ត​លេង​សើច​ហើយ​​បាន​ដុត​ផ្ទះ​មួយ​ ក្រោយ​មក​ពួក​គេ​បាន​បង្កើត​តួអង្គ​ម្នាក់​ឱ្យ​មក​ទទួល​កំហុស​ជំនួស​ពួក​គេ​។

រយៈ​ពេល​ជាង​ពីរ​ទស្សវត្សរ៍​ដែល​ក្មេងៗ​ទាំង​បី​ប្រើ​ពាក្យ​កុហក​ដើម្បី​យក​រួច​ខ្លួន​ រហូត​ដល់​ថ្ងៃ​មួយ​ពួក​គេចាំ​បាច់​ត្រូវ​ចាយ​លុយ​ឱ្យ​តារា​សម្ដែង​ម្នាក់​ម​ក​ដើរ​តួ​ជា​ Stanicky។ យ៉ាង​ណាមិញ​កាល​បរិច្ឆេទ​បញ្ចាំង​រឿង​នេះ​នៅ​មិន​ទាន់​ បាន​កំណត់​ជាក់លាក់​នៅ​ឡើយ​ទេ។

តារា​សម្ដែង​ល្បី​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួ​ន​ថា​​៖ «លើស​ពី​រំភើប​ដែល​ខ្ញុំ​អាច​ធ្វើ​ឱ្យ​តួអង្គ​ដែល​សម្ដែង​មាន​ជីវិត​ជីវ៉ា​នោះ​គឺ​ការ​បាន​សម្ដែង​ជាមួយ​​នឹង​តារា​សម្ដែង​ពូកែៗ។​ អ្នក​ដឹកនាំ ផលិត​ករ​ និង ​ដៃ​គូ​សហការ​​ ​ទាំង​អស់​គឺជា​អ្នក​បង្កើត​សន្តិភាព​។

Share.