សិល្បៈ​ជាតិ​៖​ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ ត្រយង​ លើក​យក​កូន​ស្រី​ត្រកូល​ អ៊ិន​ ២​រូប​មក​ជម្រាប​ជូន​មហាជន​អ្នក​គាំទ្រ​ទាំងអស់​គ្នា​បាន​ស្គាល់​?​ តើ​ពួក​គេ​ជា​នរណា​?​ រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង​កម្រិត​ណា ​បាន​ជា​ឈ្នះ​មកុដ​ពី​កម្មវិធី​ធំ​ៗ​នៃ​ការ​ប្រកួត​សម្រស់​បវរកញ្ញា​នៅ​កម្ពុជា​? ​

ថ្ងៃ​នេះ​ត្រយង​នឹង​នាំ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​មក​ចាប់​អារម្មណ៍​បវរកញ្ញា​ ២​ រូប​ ដែល​ជា​កូន​ស្រី​កើត​ចេញ​ពី​ត្រកូល​ អ៊ិន​។​

ដំបូង​ត្រយង​សូម​ណែនាំ​ឱ្យ​ស្គាល់​ កញ្ញា​ អ៊ិន​ ម៉ូលីកា​ មាន​វ័យ​ ២៣​ ឆ្នាំ ​ជា​ធីតា​ទើប​តែ​ឈ្នះ​មកុដ​ពី​កម្មវិធី​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៤​ នៅ​ឆ្នាំ​ ២០២៣​ ដែល​ជា​ធីតា​តំណាង​ឱ្យ​ខេត្ត​ សៀមរាប​។​ បើ​និយាយ​បែប​នេះ​ទាំង​អស់​គ្នា​ច្បាស់​ជា​ឆ្ងល់​ថា​ កញ្ញា​ អ៊ិន​ ម៉ូលីកា​ កើត​នៅ​ក្នុង​ខេត្ត​សៀមរាប​មែន​ទេ​?​ ការ​ពិត​ទៅ​មិន​មែន​ទេ​ កញ្ញា​ អ៊ិន​ ម៉ូលីកា ​គឺ​ជា​បង​ស្រី​បង្កើត​របស់​កញ្ញា​ អ៊ិន​ លក្ខិណា​ ម្ចាស់​មកុដ​Miss​ ​Supranational​ ​Cambodia​ ​2022​ និង​ជា​នារី​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​។​

មុន​ចូល​មក​ដណ្ដើម​មកុដ​ធីតា​ឯក​សង្ក្រាន្ត​ កញ្ញា​ អ៊ិន​ ម៉ូលីកា ​ធ្លាប់​អតីត​បេក្ខភាព​ប្រកួត​ក្នុង​នៅ​ក្នុង​កម្មវិធី​ Miss​ Universe​ Cambodia​ 2022​ ​ជា​បេក្ខភាព​ជើង​ខ្លាំង​មួយ​រូប​មាន​ភាព​លេច​ធ្លោ​ជាង​គេ​។ កញ្ញា​ក៏​ធ្លាប់​ជា​អតីត​បេក្ខភាព​ Face​ of​ Cambodia​ 2020​ ផង​ដែរ​។ ស្រី​ស្អាត​ជា​កូន​បង​ដែល​កើត​ក្នុង​ត្រកូល​ អ៊ិន​ មួយ​រូប​នេះ​ មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​នៅ​ក្នុង​វិស័យ​ Beauty​ Pageant​ នាង​មាន​ហ្វេន​គាំទ្រ​ច្រើន​ដែល​ចាំ​តាម​ដាន​រាល់​សកម្មភាព​របស់​នាង​។​

ចុះ​ស្រី​ស្អាត​បន្ទាប់​ទៀត​ជា​អ្នក​ណា​?​ អ្នក​ទាំង​អស់​គ្នា​មាន​ចាំ​ទេ​ កញ្ញា​ អ៊ិន​ លក្ខិណា​ មាន​វ័យ​ ២០​ ឆ្នាំ​ ដែល​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​បង្អស់​បាន​គ្រង​នូវ​មកុដ​ Miss​ Supranational​ Cambodia​ 2022​ មាន​តម្លៃ​ដល់​ទៅ​ ១៥​ ម៉ឺន​ដុល្លារ​ និង​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ ប៉ូឡូញ​។​

មុន​ក្លាយ​ជា​ម្ចាស់​មកុដ​ពី​កម្ម​វិធី​លំដាប់​អន្តរ​ជាតិ​នេះ​ កញ្ញា​ធ្លាប់​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ Miss​ Grand​ Cambodia​ 2021 ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លំដាប់​រង​ទី​ ១​ ពី​កម្មវិធី​ បន្ទាប់​ពី​កញ្ញា​ ប៉ូ ​គីម​ថេង​សុត​ធីតា​ ​ជា​ម្ចាស់​គ្រង​មកុដ​ Miss​ Grand​ Cambodia​ 2021​។ យ៉ាង​ណា​មិញ​ គេ​នៅ​ចាំ​ទៀត​ថា​ មុន​ពេល​ចូល​រួម​ប្រកួត​កម្មវិធី​ទាំង​២​ នេះ​ លក្ខិណា ​ក៏​ជា​ស្អាត​ម្នាក់​ធ្លាប់​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី​ Miss​ World​ Cambodia​ នៅ​ឆ្នាំ​ ២០១៩​ ហើយ​កញ្ញា​ក៏​ឈ្នះ​ការ​ប្រកួត​បាន​តំណែង​​លំដាប់​រង​ទី​១​។​

កញ្ញា ​ក៏​ធ្លាប់​ជា​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​ក្នុង​ពិភព​ហ្វេស​សិន​ កញ្ញា​មាន​សម្បុរ​ស្បែក​ខ្មៅ​ស្រអែម​ ទម្រង់​មុខ​ដូច​កូន​កាត់​ រាង​ស្គម​ខ្ពស់​ស្រឡះ ​ដែល​ជា​ភាព​ទាក់ទាញ​ចិត្ត​មហាជន​ឱ្យ​ចាប់​អារម្មណ៍​លើ​រូប​សម្រស់​ធម្មជាតិ​របស់​កញ្ញា​។​ សូម​ជម្រាប​ថា​ កញ្ញា ​អ៊ិន​ លក្ខិណា​ គឺ​ជា​កូន​ស្រី​ទី​២​ក្នុង​ត្រកូល​ អ៊ិន​ ដែល​បាន​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ និង​បាន​លើក​មុខមាត់​ឱ្យ​នារី​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ឱ្យ​មាន​មោទកភាព​ក្រៃលែង​។​​

បន្ទាប់​ពី​បាន​ស្គាល់​កូន​ស្រីទាំង​ពីរ​​នៅ​ក្នុង​ត្រកូល​ អ៊ិន​ ហើយ​នោះ​ តើ​ប្រិយមិត្ត​ទាំងអស់​គ្នា​ដាក់​ពិន្ទុ​បែប​ណា​ខ្លះ​?​ កុំ​ភ្លេច​ Comment​ ប្រាប់​ Admin​ ផង​ណា​៕

Share.