សហព័ន្ធកីឡាបាល់ទាត់ទ្វីបបាល់ទាត់ពិភព ហៅកាត់ថា FIFA បានប្រកាសបេក្ខភាពកីឡាករឆ្នើមប្រចាំឆ្នាំ៣នាក់ចុងក្រោយ FIFA Best Men’s Award ឆ្នាំ២០២២ មានដូចជាកីឡាករ Kylian Mbappe, Lionel Messi និង Karim Benzema ដែលគ្រោងនឹងប្រកាសនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុននេះ។

បេក្ខភាពកីឡាករ៣នាក់ចុងក្រោយ FIFA Best Men’s Award ប្រចាំឆ្នាំ២០២២៖
Messi សមាជិក PSG និងក្រុមជម្រើសជាតិអាហ្សង់ទីន លេង៧៤ប្រកួត ស៊ុត៤៥គ្រាប់ បញ្ចូន៣៤គ្រាប់ ឈ្នះពាន World Cup, Finalissima, Ligue 1 និង France Super Cup។
Benzema សមាជិក Real Madrid និងក្រុមជម្រើសជាតិបារាំង លេង៦៨ប្រកួត ស៊ុត៥៦គ្រាប់ បញ្ចូន១៧គ្រាប់ ឈ្នះពាន Champions League, La Liga, UEFA Super Cup, Spanish Super Cup និង Nation League ។
Mbappe សមាជិក PSG និងក្រុមជម្រើសជាតិបារាំង លេង៨៣ប្រកួត ស៊ុត៧៧គ្រាប់ បញ្ចូន៣២គ្រាប់ ឈ្នះពាន Ligue 1 និង Nation League។

ខណ:បេក្ខភាពគ្រូបង្វឹក៣នាក់ចុងក្រោយ THE BEST FIFA MEN’s Coach ប្រចាំឆ្នាំ២០២២៖
-លោក Pep Guardiola ដឹងនាំ Manchester City ឈ្នះ Premier League រដូវកាល ២០២១/២២
-លោក Carlo Ancelotti ដឹកនាំ Real Madrid ឈ្នះ Laliga និងឈ្នះ UEFA Champions League លើក១៤ ប្រចាំប្រវត្តិសាស្ដ្ររបស់ក្លិប
-លោក Lionel Scaloni ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះ FIFA World Cup ជាលើកទី៣ នៃប្រវត្តិសាស្ដ្របាល់ទាត់ប្រទេសអាហ្សង់ទីនកាលពីចុងឆ្នាំ២០២២។

គួរដឹងថាកាលពីឆ្នាំ ២០២១ កីឡាកឆ្នើមប្រចាំឆ្នាំគឺ Robert Lewandowski អតីតខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Bayern Munich និងគ្រូបង្វឹកឆ្នាំឆ្នើមគឺលោក Thomas Tuchel អតីតគ្រូបង្វឹកតោខៀវ Chelsea ក្រោយដឹកនាំឈ្នះពាន UEFA Champion League និង UEFA Super Cup៕

Share.