ការប្រកួតពានរង្វាន់ខេមបូឌាន​លីគឆ្នាំ២០២៣ ដែលបានដំណើរការ១សប្តាហ៍កន្លងទៅ ដោយមានក្រុមចូលរួមចំនួន១៤ក្រុម ក្នុងនោះ ៨ក្រុមមកពីលីគកំពូល(CPL) និង៤ក្រុមមកពីលីគទី២ (CPL2) ខណៈការប្រកួត​​បែង​ចែកជាពីពូល ដោយក្នុង១ពូល មានចំនួន៧ក្រុម ដោយប្រើរូមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយការប្រកួតប្រព្រឹត្តរាងរាល់ថ្ងៃសៅរ៍ និងអាទិត្យ នៅទីលានទាំង៦ផ្សេងគ្នា។

កម្ម​ពិធី​ប្រកួត​សប្តាហ៍ទី២

លទ្ធផលការប្រកួតសប្តាហ៍ទី១
លទ្ធផលពូលA
-វិសាខា ២-១ ព្រៃវែង អេហ្វស៊ី នៅកីឡដ្ឋាន AIA Park Stadium
-គិរីវង់សុខសែនជ័យ ២-០ កោះកុង អេហ្វស៊ី នៅកីឡដ្ឋានខេត្តតាកែវ
-កងយោធពលខេមរភូមិន្ទ ៤-០ អគ្គីសនីកម្ពុជា នៅកីឡដ្ឋានស្តាតចាស់
លទ្ធផលពូលB
-ភ្មំពេញក្រោន ២-០ សូលទីឡូអង្គរ នៅកីឡដ្ឋាន Smart RSN
-អង្គរថាយហ្គឺរ ២-៤ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានហនុមាន
-ណាហ្គាវើលដ៍ ៣-០ នគបាលជាតិ នៅកីឡដ្ឋានខេត្តកំពុងស្ពឺ។

តារាងចំណាត់ថ្នាក់សប្តាហ៍ទី១
ពូលA

ពូលB

គួរឲ្យដឹងថា៖ ពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២៣ បង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករទាំងអស់នៃក្របខ័ណ្ឌលីគទី១ និងលីគទី២ មានឱកាស បានបង្ហាញសមត្ថភាព ក៏ដូចជាបង្កើនបច្ចេកទេសថែមមួយកម្រិតទៀត ទាំងការប្រកួត និងការហ្វឹកហាត់បន្ថែម។ ខណ:ម្ចាស់ជើងឯកពានរង្វាន់​ខេមបូឌានលីគខាប់ ឆ្នាំ២០២២ គឺបានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Smart RSN៕

Share.