ក្រុមជម្រើសជាតិប្រ៊ុយណេ ក្រោមការដឹកនាំរបស់លោក Mario Rivera បានប្រកាសចូលរួមពានរង្វាន់ Tri Nation Cup 2023 ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Sylhet របស់ប្រទេសបង់ក្លាដែស។

ពានរង្វាន់ Tri Nation Cup 2023 មានប្រទេស៣ចូលរួម៖
-ម្ចាស់ផ្ទះបង់ក្លាដែស (FIFA Ranking 192)
-ប្រ៊ុយណេ (FIFA Ranking 190)
-សីស្ហែល (FIFA Ranking 199)។

កំណត់ត្រារបស់ក្រុមជម្រើសជាតិប្រ៊ុយណេធ្វើបាននៅឆ្នាំ២០២២ក្រោមការដឹកនាំរបស់លោក Mario Rivera
-លើកដំបូងរាប់ចាប់ពីឆ្នាំ ១៩៩៦ ដែលក្រុមជម្រើសជាតិព្រុយណេ អាចឆ្លងផុតវគ្គជម្រុះជើងឯកអាស៊ាន AFF Championship
-កីឡាករ Razimie Ramlli ជាកីឡាករដំបូងគេដែលអាចរក​គ្រាប់​បាល់​​ឱ្យ​ក្រុមជម្រើសជាតិប្រ៊ុយណេ នៅពានរង្វាន់ AFF Championship រយ:ពេល២៦ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៦៕

លោក Mario Rivera


Share.