ត្បូងឃ្មុំ៖ ដើម្បីការពារផលប្រយោជន៍ក្នុងការចិញ្ចឹមសត្វពាហនៈ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរឡើងផងនោះ ។ កម្លាំងការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិបានចុះចាក់វ៉ាក់សាំងដល់គោចំនួន ២២៧ក្បាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំង២០២៣ នៅក្នុងភូមិរបងអំពាក់ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត កម្លាំងសហការយើងបានចុះប្រតិបត្តិការចុះចាក់វ៉ាក់សាំងជំងឺដុំពកគោក្របីនៅភូមិរបងអំពាក់ ឃុំវាលម្លូ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ជូនបងប្អូនប្រជាកសិករសរុប សត្វបានចាក់ថ្នាំការពារ ចំនួនគោរសរុប ចំនួន ២២៧ក្បាល ។


លោកអនុប្រធានបានបញ្ជាក់ទៀតថា កម្លាំងនិងបន្តចុះផ្សព្វផ្សាយដល់ប្រជាពលកសិករ អំពីការថែទាំសុខភាពសត្វនិងការផ្ដល់ចំណី និងការថែទាំសត្វដើម្បីជៀសវាងជួបជំងឺឆ្លង ។ ហើយយើងនឹងផ្តល់បន្តចាក់វ៉ាក់សាំងការពារជំងឺដុំពក ទៅដល់គ្រប់ ភូមិ ឃុំ ស្រុក/ក្រុង នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលឲ្យបានមួយរយភាគរយ ៕


អត្ថបទ៖ សាន វីឡែម

Share.