ក្លិបបាល់ទាត់ Arsenal នឹងត្រូវបើកទ្វារកីឡដ្ឋាន Emirates Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Man City ក្នុងពានរង្វាន់ Premier League រដូវកាល ២០២២-២៣ សប្តាហ៍ទី២២ នៅយប់ថ្ងៃទី១៥ ឈានចូលព្រឹកថ្ងៃទី១៦ ខែកុម្ភ: វេលាម៉ោង ២:៣០ រំលងអធ្រាត្រ។ កាត់សេចក្តីដោយលោក Anthony Taylor អាជ្ញាកណ្តាលជនជាតិអង់គ្លេស។

ប្រវត្តិជួបគ្នា៦លើកចុងក្រោយរវាង Arsenal ជាមួយ Man City នៅ Premier League
-ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ Man City ១-០ Arsenal (FA Cup)
-ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ Arsenal ១-២ Man City (Premier League)
-ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ Man City ៥-០ Arsenal (Premier League)
-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ Arsenal ០-១ Man City (Premier League)
-ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ Arsenal ១-៤ Man City (EPL Cup)
-ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ Man City ១-០ Arsenal (Premier League)។

បច្ចុប្បន្ន Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងស្ថិតនៅកំពូលតារាង ជាមួយ៥១ពិន្ទុ ក្រោយឆ្លងកាត់២១ប្រកួត ឈ្នះ១៦ ស្មើ៣ និងចាញ់២ ខណ: Man City របស់លោក Pep Guardiola ស្ថិតនៅលេខរៀងទី២ ជាមួយ៤៨ពិន្ទុ ពីការលេង២២ប្រកួត ឈ្នះ១៥ ស្មើ៣ និងចាញ់៤៕

តារាងចំណាត់ថ្នាក់ Premier League បណ្តោះអាសន្ន៖

ស្ថិតិរវាងប្រធានក្រុម Arsenal ទល់នឹង Man City៖

Share.