បាល់ទាត់ គឺជាប្រភេទកីឡាមួយដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក ដែលមានអ្នកទស្សនាច្រើនកុះករ និងអ្នកឧបត្ថម្ភច្រើន អាស្រ័យហេតុនេះហើយទើបធ្វើឲ្យកីឡាករម្នាក់ៗរកចំណូលបានច្រើន ដោយផ្អែកលើ​ភាព​ខ្លាំង​នៃ​ទម្រង់​លេងរបស់ពួកគេ។​

ខណៈកីឡាករបាល់ទាត់ខ្លះទៀត នៅតែអាចរកចំណូលបានច្រើនទ្វេដងរហូតក្លាយទៅជាសេដ្ឋីប្រាក់លាន ទោះបីប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ក៏ដោយ។

ខាងក្រោមនេះគឺជាសេដ្ឋីប្រាក់លានទាំង៥ ក្រោយប្រកាសព្យួរស្បែកជើង៖

1. Michael Owen អតីតកីឡាករ Liverpool, Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស ប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ ២០១៣ ហើយងាកមកចាប់អារម្មណ៍រឿងប្រណាំងសេះវិញម្តង។ ដោយបានរួមដៃជាមួយលោក Andrew Black បង្កើតក្រុមហ៊ុន Manor House Stables (ទីលានប្រណាំងសេះ និងកន្លែងហ្វឹកហាត់សេះ) ចំពោះចំណូលភាគច្រើនដែល Owen ទទួលបានគឺលក់សេះ១ក្បាលៗរាប់លានដុល្លារ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Michael Owen សរុប៦៨លានដុល្លារ។

2. Robbie Fowler អតីតកីឡាករ Liverpool, Leeds United និង Man City ក៏បានដើរតាមគន្លងរបស់ Owen ដោយវិនិយោគក្នុងឧស្សាហកម្មប្រណាំងសេះដូចគ្នា។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Robbie Fowler សរុប៥០លានដុល្លារ។

3. Ronaldo Luís Nazário អតីតកីឡាករ PSV, Inter Milan, Barcelona និង Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល បានទិញភាគហ៊ុនក្លិប Real Valladolid នៅក្របខណ្ឌ La Liga និងជាម្ចាស់ក្លិប Brasileiro Serie B Cruzeiro។ បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិសរុប ១៦០​លាន​ដុល្លារ និង​កំពុង​បន្ត​ពង្រីក​អាជីវកម្មផងទៀត។

4. David Beckham អតីតកីឡាករ Man United, Real Madrid, AC Milan, PSG និងក្រុមជម្រើសជាតិអង់គ្លេស កំពុងកាន់កាប់ភាគហ៊ុន ៥០% របស់ក្លិប Inter-Miami CF សមាជិកលីគកំពូលអាមេរិក។ បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិសរុប ៤៥០​លាន​ដុល្លារ។

5. Louis Saha អតីតកីឡាករ Man United, Everton, Spurs និងក្រុមជម្រើសជាតិបារាំង គឺជាស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន AxisStars។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ៤.៩ ពាន់លានដុល្លារ៕

Share.