ក្លិបបាល់ទាត់ Arsenal បានរងបរាជ័យក្រោមថ្វីជើង Man City ក្នុងលទ្ធផល ១-៣ នៅកីឡដ្ឋាន Emirates Stadium សប្តាហ៍ទី២២ នៃពានរង្វាន់ Premier League រដូវកាល ២០២២-២៣ កាលពីយប់ថ្ងៃទី១៥ ឈានចូលព្រឹកថ្ងៃទី១៦ ខែកុម្ភ:។

៣គ្រាប់របស់ Man City ស៊ុតបញ្ចូលទីដោយ Kevin De Bruyne នៅនាទី២៤’, Jack Grealish នៅនាទី៧២ និង Erling Haaland នៅនាទី៨២’ ខណ:១គ្រាប់របស់ Arsenal ស៊ុតបញ្ចូលទីដោយ Bukayo Saka នៅនាទី៤២’ ដោយបាល់ពិន័យ១១ម៉ែត្រ។

Man City របស់លោក Pep Guardiola ហក់ឡើងទៅឈរកំពូលតារាង Premier League ជាលើកដំបូងជាមួយ៥១ពិន្ទុ ក្រោយឆ្លងកាត់២៣ប្រកួត ឈ្នះ១៦ ស្មើ៣ និងចាញ់៤ ខណ: Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ស្ថិតនៅលេខរៀងទី២ ជាមួយ៥១ពិន្ទុ ក្រោយឆ្លងកាត់២១ប្រកួត ឈ្នះ១៦ ស្មើ៣ និងចាញ់២។

៧លើកចុងក្រោយរវាង Arsenal មិនដែលឈ្នះ Man City នៅ Premier League
-ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ Arsenal ១-៣ Man City (Premier League)
-ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ Man City ១-០ Arsenal (FA Cup)
-ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ Arsenal ១-២ Man City (Premier League)
-ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ Man City ៥-០ Arsenal (Premier League)
-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ Arsenal ០-១ Man City (Premier League)
-ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ Arsenal ១-៤ Man City (EPL Cup)
-ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ Man City ១-០ Arsenal (Premier League)៕

តារាងចំណាត់ថ្នាក់ Premier League រវាង Man City និង Arsenal៖

ទស្សនាវីដេអូហាយឡាយ៖

https://youtu.be/R30L50deOH8
Share.