អ្នក​ចាំ​ទី​ ​Arne Espeel សញ្ជាតិ​បែល​ហ្ស៊ិក​ វ័យ២៥ឆ្នាំ ត្រូវ​បា​ន​គេ​រាយ​ការណ៍​ថា​ បា​ន​ដួល​នៅ​លើ​ទីលាន​ បន្ទាប់​ពី​ការ​សង្គ្រោះ​ការ​ទាត់​បាល់​ប៉េ​ណាល់​ទី​ ១១ម៉ែត្រ កាល​ពី​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ​ ហើយរូបគេបានផុតដង្ហើមក្រោយបានបញ្ជូនទៅដល់មន្ទីពេទ្យ។

កីឡាករ​ Arne Espeel ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ចាំ​ទី និង​ជា​កីឡា​ករ​របស់​ក្លិប​ Winkel Sport B ក្នុងប្រទេស​បែលហ្សិក​។

បន្ទាប់​ពី​មាន​រឿង​ដ៏​អកុសល​នេះ​បាន​កើត​ឡើង​លើ​កីឡាករ​ វ័យ​២៥​ឆ្នាំ ​រូប​នេះរួច​ ក្លិប ​Winkel Sport B បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ក្លិប​កំពុង​ស្ថិត​ក្នុង​ការ​កាន់​ទុក្ខដ៏ក្រៀមក្រម និង​សោក​សៅ​ជា​ទី​បំផុត ដោយ​សារ​តែ​ការ​បាតបង់នូវសមាជិករបស់ក្រុមម្នាក់ ដែលរូបគាត់ជាអ្នកចាំទី​ដ៏​ឆ្នើម​ម្នាក់ផងដែរ។

Share.