បាត់ដំបង÷ ក្រុមអ្នកលេងកាំបិតហោះជិះម៉ូតូឆ្វែលរកគូជម្លោះ ដល់ក្បែរសមត្ថកិច្ចជួបរឿងស្មានមិនដល់ជ្រុះកាំបិតរាយប៉ាយពេញដងផ្លូវកម្លាំងល្បាតនាំខ្លួនអនុវត្តច្បាប់។

នគរបាលស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា÷ នៅថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២៣នេះកម្លាំងការិយាល័យជំនាញបានអនុវត្តនីតិវិធីនាំខ្លួនក្រុមយុវជនចំនួន ៥នាក់បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ក្រោយក្រុមក្មេងខាងលើបង្កការភ្ញាក់ផ្អើល និងបំភិតបំភ័យដល់សាធារណ:ជនដោយជិះម៉ូតូលឿន និងបានរំពងសំឡេងម៉ូតូខ្លាំងពេញដងផ្លូវស្វែងរកគូជម្លោះដើម្បីជម្រះជាមួយគ្នា ចៃដន្យពេលដែលកំពុងជិះម៉ូតូយ៉ានលឿននេះដល់ក្បែរសមត្ថកំពុងល្បាតក៏ជ្រុះកាំបិត ពូថៅ និងដំបងរាយប៉ាយពេញដងផ្លូវ ក៏ត្រូវកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាស្ទាក់ឃាត់ខ្លួនតែម្តងកាលពីថ្ងៃទី ១៤ ខែកុម្ភ: កន្លងមក។

ក្រុមក្មេងទំនើងខាងលើមានឈ្មោះផាន សុណាភូ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិវត្តគរ, ឈ្មោះសុង សីហា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិគោកអំពិល, ឈ្មោះយុន រតនា អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ, ឈ្មោះសាអែម បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិវត្តគរ និងម្នាក់ទៀតឈ្មោះវៀត វឌ្ឍន: ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ដោយឡែកចំពោះវត្ថុតាងដែលកម្លាំងបង្ក្រាបដកហូតបានមាន: កាំបិតកែច្នែចំនួន ០២ ដើម, កាំបិតប៉័ងតោ ០១ ដើម, ពូថៅ មួយ ០១ ដើម, ដែកបំពង់ទីប ០១ ដើម, ម៉ូតូចំនួន ០២គ្រឿងផងដែរម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង ១M – ២៨០២ និងម៉ាកស៊ូស៊ូគីវីវ៉ាពណ៌ក្រហម ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង ១M – ០៤៩៥មួយគ្រឿងទៀត៕

អត្ថបទ៖ដំបងក្រញូង

Share.