ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា បានយកឈ្នះព្រៃវែង ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភ: នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ពូល A សប្តាហ៍ទី២។

២ប្រកួតនៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣៖
-គិរីវង់សុខសែនជ័យ ២-០ កោះកុង នៅកីឡដ្ឋានគិរីវង់
-ព្រៃវែង ១-២ គិរិវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តព្រៃវែង។

គួរដឹងថាលោក សាប៊ូន វិនតា ដែលកាន់អជ្ញាប័ណ្ណ ​AFC “A” License គឺជាគ្រូបង្វឹកដែលមានវ័យក្មេងជាងគេនៅពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ពោលទើបតែមានវ័យ ៣៣ឆ្នាំ ប៉ុណ្ណោះ។

មុនកាន់តំណែងជាគ្រូបង្គោលរបស់គិរីវង់សុខសែនជ័យ លោក សាប៊ូន វិនតា ធ្លាប់មានបទពិសោធន៍ជានាយកអភិវឌ្ឍយុវជនរបស់ក្លិបបាល់ទាត់បឹងកេត អាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ និងនាយកបច្ចេកទេស របស់ក្រុម ISI ដង្កោសែនជ័យ។ ចំពោះបទពិសោធន៍ចំណេះដឹងក្នុងផ្នែកកីឡាបាល់ទាត់​ លោកធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលពី FIFA, AFC, FFC,LMA, Barca Innovation Hub, United Soccer Coaches។

ក្រៅពីនេះលោក សាប៊ូន វិនតា ក៏ធ្លាប់មានបទពិសោធន៍ជាគ្រូជំនួយអស់រយ:ពេល៥ឆ្នាំ ជាមួយក្លិបបាល់ទាត់បឹងកេត, យុវជនសាលាបាល់ទាត់ជាតិបាទី U14 U18 ,ក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងជាគ្រូជំនួយក្នុងការប្រកួតមិត្តភាព Cambodia All Star កាលពីចុងឆ្នាំ ២០១៥ ទល់នឹង CG Muangthong United៕

Share.