សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា នៅព្រឹក​​ថ្ងៃ​ទិ២០ ខែកុម្ភ: ឆ្នាំ២០២៣នេះ បាន​បញ្ជីឈ្មោះ​​កីឡាករ​ក្រុម​ជម្រើស​ជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ ដើម្បី​ត្រៀមសម្រាប់ការប្រមូលផ្ដុំ និង​បោះ​ជំរុំហ្វឹកហាត់លើកទី១។

តាម​ការ​បញ្ជាក់​នៅ​លើក​ផេក​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សម្រាប់ការប្រមូលផ្ដុំ និង​បោះ​ជំរុំហ្វឹកហាត់លើកទី១ គ្រោង​នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភះ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ ប្រទេសថៃ។

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមហ្វឹកហាត់ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ គឺ​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើ​នៅ​កម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្ដើម​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.