យោងតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ខេត្តព្រៃវែង បានឲ្យដឹងថាលទ្ធផលពិនិត្យរបស់គ្រូពេទ្យគឺកីឡាករ អាត អូនទូច បានដាច់សរសៃជង្គង់ចំនួន ២ ដូចជាសរសៃ ACL+LCL ដែលតម្រូវអោយធ្វើការវះកាត់ទើបអាចបន្តអាជីពបាន។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីប៉ះទង្គិចជាកីឡាករ ម៉ុន វ៉ាន់ដា ដែលតម្រូវអោយប្តូរចេញភ្លាមៗ អំឡុងការប្រកួតថ្ងៃអាទិត្យ ទី១៩ ខែកុម្ភ: ដែលព្រៃវែង បរាជ័យក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងគិរីវង់សុខសែនជ័យ នៃពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តព្រៃវែង។

ខណ:កីឡាករ ម៉ុន វ៉ាន់ដា របស់គិរីវង់សុខសែនជ័យ បានថ្លែងដូច្នេះថា៖«ពិតជាសោកស្ដាយខ្លាំងណាស់នៅពេលលឺដំណឹងបែបនេះ​ វាជាកំហុសអចេតនានៅក្នុងការប្រកួត🙏🙏សូមជូនពរដល់ប្អូនប្រុសឆាប់ជាសះស្បេីយនិង​ ត្រឡប់មកវិញជាមួយភាពខ្លាំងជាមុនទៀត💪💪🙏🙏#FeelingSorry🙏🙏»

ទស្សនាវីដេអូនៃការប៉ះទង្គិចរវាង ម៉ុន វ៉ាន់ដា ជាមួយ អាត អូនទូច៖

Share.