ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ សប្តាហ៍ទី៤ បានប្រកួតកាលពីថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ ដោយមានជំនួប ៦គូផ្សេងគ្នា ហើយក្នុងនោះមាន ៣ប្រកួតនៅក្នុងពូល A និង ៣ទៀតប្រកួត​ទៀតក្នុងពូល B ។​

ដោយការប្រកួតនៅក្នុងពូល A ជំនួបរវាងក្រុមបាល់ទាត់វិសាខា ប៉ះក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ គឺជាជំនួប ដែលមានអ្នកទស្សនាច្រើនជាងគេប្រចាំសប្តាហ៍ទី៤ នៃពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣។

សម្រាប់ការប្រកួតដែលមានអ្នកចូលរួមទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានខាង ៦ផ្សេងគ្នានោះមានដូចជា៖
ពូល A សរុបចំនួន ២,៤៧៦នាក់៖

  • ព្រៃវែង ទល់និង អគីសនីកម្ពុជា មានចំនួន៦២៨នាក់ នៅកីឡដ្ឋានខេត្តព្រៃវែង។
  • បឹងកេត ទល់និង សមាគមបាល់ទាត់ខ.ក.ន មានចំនួន៧៦៧នាក់ នៅ កីឡដ្ឋានខេមបូឌ៊ា អ៊ែវេ។
  • វិសាខា ទល់និង គិរីវង្សសុខសែនជ័យ មានចំនួន១,០៨១នាក់ នៅកីឡដ្ឋាន KMH Stadium។


ពូល B សរុបចំនួន ២,០៦២នាក់

  • សូលទីឡូអង្គរ ទល់និង នគរបាលជាតិ មានចំនួន៤៧៥នាក់ នៅកីឡដ្ឋានហានុមាន។
  • ភ្នំពេញក្រោន ទល់និង អង្គរថាយហ្គឺរ មានចំនួន៦១៥នាក់ នៅកីឡដ្ឋាន Smart RSN។
  • ស្វាយរៀង ទល់និង ណាហ្កាវើដ៍ មានចំនួន៩៧២នាក់ នៅកីឡដ្ឋានស្តាតចាស់។
Share.