កាលពីថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ការប្រកួត​ពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup រដូវកាល ២០២៣ សប្ដាហ៍ទី៤ បានបញ្ចប់ ដោយណាហ្គាវើលដ៍ គឺជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រហូត​ដល់ ១២គ្រាប់ គេ​ស៊ុត​ចូល​វិញតែ​១គ្រាប់​ប៉ុណ្ណេះ: តាម​ពី​ក្រោយ​ដោយ​ Tiffy Army FC និង ភ្នំពេញក្រោន មាន​ ១១គ្រាប់​ដូច​គ្នា។

ដោយ​ឡែក​សូលទីឡូអង្គរ គឺ​ជា​ក្រុម​តែ​មួយគត់​ដែល​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ក្នុង​ ការប្រកួត​ពានរង្វាន់ Cambodian League Cup 2023 ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៤សប្ដាហ៍​មក​នេះ។

គិតត្រឹមសប្តាហ៍ទី៤ ក្រុមទាំងអស់ស៊ុត​បញ្ចូល​ទី​គ្នា​បាន ៨៦​គ្រាប់​មាន​ដូច​ខាង​ក្រោម៖

១. ណាហ្គាវើលដ៍ រកបាន ១២គ្រាប់ ឆ្លងកាត់ ៤ប្រកួត
២. Tiffy Army FC រកបាន ១១គ្រាប់ ឆ្លងកាត់ ៤ប្រកួត
៣. ភ្នំពេញក្រោន រកបាន ១១គ្រាប់ ឆ្លងកាត់ ៣ប្រកួត
៤. ព្រៃវែង រកបាន ១០គ្រាប់ ឆ្លងកាត់ ៤ប្រកួត
៥. ISI ដង្កោសែនជ័យ រកបាន ៨គ្រាប់ ឆ្លងកាត់ ៣ប្រកួត

៦. វិសាខា រកបាន ៧គ្រាប់ ឆ្លងកាត់ ៣ប្រកួត
៧. គិរីវង់សុខសែនជ័យ រកបាន ៦គ្រាប់ ឆ្លងកាត់ ៤ប្រកួត
៨. ព្រះខ័នរាជស្វាយរៀង រកបាន ៥គ្រាប់ ឆ្លងកាត់ ៣ប្រកួត
៩. បឹងកេត រកបាន ៤គ្រាប់ ឆ្លងកាត់ ៣ប្រកួត
១០. កោះកុង រកបាន ៣គ្រាប់ ឆ្លងកាត់ ៣ប្រកួត
១១. អគ្គិសនីកម្ពុជា រកបាន ៣គ្រាប់ ឆ្លងកាត់ ៣ប្រកួត

១២. អង្គរថាយហ្គឺរ រកបាន ៣គ្រាប់ ឆ្លងកាត់ ៤ប្រកួត
១៣. នគរបាលជាតិ រកបាន ៣គ្រាប់ ឆ្លងកាត់ ៣ប្រកួត
១៤. សូលទីឡូអង្គរ មិនមានគ្រាប់បាល់ ឆ្លងកាត់ ៣ប្រកួត៕

Share.