អបអរសាទដល់ក្រុម TEAM MAX ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការ ប្រកួត​កីឡា​អេឡិច​ត្រូនិក​ជម្រុះជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023 លើ​វិញ្ញាសា WILD RIFT ដែល​បាន​បញ្ចប់​ កាល​ពី​ថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ២០២៣ កន្លង​ទៅ។

ក្រុម Team Maxក្នុងការប្រកួតជម្រុះវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញសា Wild Rift ដែល​ទទួល​បាន​ជ័យ​ជំនះ​ទៅ​លើក្រុម Anxiety Crew ក្នុងលទ្ធផល 3ទល់នឹង១ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​ជម្រុះជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023។

សម្រាប់វិញ្ញាសាប្រកួត​កីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ CAMSCO បាន​សហការ​ជា​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ដាក់​បញ្ជូល​ចំនួន៦​​ប្រភេទ ស្មើ​នឹង​៩​វិញ្ញាសា​។វិញ្ញាសាប្រកួត​កីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ រួម​មាន៖

១. AK2 (PC) វិញ្ញាសា​ក្រុម
២. AK2 (PC) វិញ្ញាសារ​ឯកតក្តជន
៣. PUBG Mobile វិញ្ញាសា​ក្រុម
៤. PUBG Mobile វិញ្ញាសា​ឯកតក្តជន
៥. Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​បុរស
៦. Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​នារី
៧. League of legends: Wild Ritt (Mobile) វិញ្ញាសា​បុរស
៨. League of legends: Wild Ritt (Mobile) វិញ្ញាសា​នារី
៩. Cross Fire (PC) វិញ្ញាសា​ក្រុម

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើ​នៅ​កម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ (32nd SEA Games) នឹងចាប់ផ្ដើម​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹង ធ្វើ ឡើង ពី ថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.