ក្រុម​ជម្រើសជាតិ​នារីកម្ពុជាអាយុក្រោម២០ឆ្នាំ បាន​រង់​បរាជ័យ​ក្រោម​ជើង​ក្រុម​មីយ៉ាន់ម៉ា នៃពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ ក្នុង​លទ្ធផល ២ទល់និង០ កាល​ពី​ល្ងាច​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស​ អិន (Smart RSN)។

ក្នុង​ថ្ងៃ​ទែ​មួយ​កាល​ពី​ម្សិល​មិញ​ក៏​មាន​ ៣គូ​ផ្សេងទៀត​ធ្វើ​ការ​ប្រកួត​ មាន​លទ្ធផល​ដូច​ខាង​ក្រោម៖​

ពូលA

  • ចិន ៦-០ ហ្វីលីពីន នៅកីឡដ្ឋានជាតិឡាវ
  • ឡាវ ២-២ ហុងកុង នៅកីឡដ្ឋានជាតិឡាវ ប្រទេសឡាវ

ពូល B

  • ប៉ាឡេស្ទីន ០-៦ នេប៉ាល់ នៅកីឡដ្ឋានFaisal Al-Husseini ប្រទេស ប៉ាឡេស្ទីន

ពូល C

  • កៀហ្ស៊ីស៊ីស្ថាន ២-០ កោះហ្គាំ នៅកីឡដ្ឋានDolen Omurzakov ប្រទេស កៀហ្ស៊ីស៊ីស្ថាន

ពូល D

  • លីបង់ ៦-២ ប៊ូតាន នៅកីឡដ្ឋានPetra ប្រទេស ហ្ស៊កដានី
  • ហ្ស៊កដានី ៤-១ ម៉ុងហ្គោលី នៅកីឡដ្ឋានPetra ប្រទេស ហ្ស៊កដានី

ពូល E

  • ចិនតៃប៉ិ ១៤-០ តាជីគីស្ថានកីឡដ្ឋាន Buriram City ប្រទេស ថៃ
  • ថៃ ២-០ អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Buriram City ប្រទេស ថៃ

ពូល G

  • កម្ពុជា ០-២ មីយ៉ាន់ម៉ា នៅកីឡាដ្ឋាន Smart RSN ប្រទេស កម្ពុជា

ពូល H

  • តួកម៉េនីស្ថាន ១-៧ អ៊ីរ៉ង់ នៅកីឡដ្ឋាន Bir Sherestha Shipahi Mostafa ប្រទេស តួកម៉េនីស្ថាន

ខណ:ជំនួបបន្ទាប់នៃពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ របស់​ក្រុម​ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ ជួបជាមួយ​ក្រុម​នារី​អាយុ​ក្រោម ២០ឆ្នាំ ម៉ាឡេស៊ី នៅថ្ងៃទី១០​ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល កីឡដ្ឋាន ស្មាត អ អេស​ អិន (Smart RSN)៕

Share.