កីឡាការិនី ជា ហ្វារីយា របស់​ក្រុមជម្រើសជាតិ​នារីអាយុក្រោម២០ឆ្នាំ ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំការប្រកួត (Player of the Match) រវាង​ក្រុមជម្រើសជាតិ​នារីអាយុក្រោម២០ឆ្នាំ កម្ពុជា ប៉ះ​ជា​មួយ​មីយ៉ាន់​ម៉ា កាល​ពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

កីឡាការិនី ជា ហ្វារីយ៉ា បាន​ជាប់​ក្នុងបញ្ជីចុងក្រោយក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ឆ្នាំ ដើម្បីត្រៀមខ្លួនការប្រកួតពានរង្វាន់ AFC U20 Woman’s Asian Cup 2024 ជាមួយ​កីឡាការិនី ហាន ស្រីកែវ ជាសមាជិកក្រុម​​នារី​របស់​​ក្លិបបាល់ទាត់ភ្នំពេញក្រោន។

ក្រុម​ជម្រើសជាតិ​នារីកម្ពុជាអាយុក្រោម២០ឆ្នាំ បាន​រង់​បរាជ័យ​ក្រោម​ជើង​ក្រុម​មីយ៉ាន់ម៉ា នៃពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ ក្នុង​លទ្ធផល ២ទល់និង០ កាល​ពី​ល្ងាច​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស​ អិន (Smart RSN)។

ខណ:ជំនួបបន្ទាប់នៃពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ របស់​ក្រុម​ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ ជួបជាមួយ​ក្រុម​នារី​អាយុ​ក្រោម ២០ឆ្នាំ ម៉ាឡេស៊ី នៅថ្ងៃទី១០​ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល កីឡដ្ឋាន ស្មាត អ អេស​ អិន (Smart RSN)៕

Share.