រាជធានីភ្នំពេញ ៖ សភា​យុវពាណិជ្ជករអន្តរជាតិសាខាទួលគោក នឹងរៀបចំកម្មវិធី «យោគៈ និងសមាធិ» ដើម្បី បង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing លើកទី៣ក្នុងគោលបំណងដើម្បីលើកតម្កើងគុណភាពជីវិតជាមូលដ្ឋាន និងគុណតម្លៃនៃការអនុវត្តធ្វើសមាធិ និងយោគៈ នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះដែលនឹងប្រារព្ធ ធ្វើឡើងនៅ AEON MAll Sen Sok Hall។

សូមជម្រាបថា កាលពីឆ្នាំ ២០១៩ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានផ្តួចផ្តើម បង្កើត កម្មវិធីនេះឡើងជាលើកទី ១ និងលេីកទី2 នៅក្នុងឆ្នាំ២០២២ ។ សម្រាប់កម្មវិធី “ យោគៈ និង សមាធិ ដើម្បី បង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” ទាំងពីរលេីកគឺមានការចូលរួម និងគាំទ្រពី សំណាក់ព្រះភិក្ខុវជិរប្បញ្ញោគូសុភាព, លោក នឹម ឈុន្នី និងលោក យាន់ វណ្ណៈ ដែល ជា វាគ្មិន កិត្តិយស ដើម្បី លើកតម្កើងសុខភាពផ្លូវចិត្តតាមរយៈ ការបង្ហាត់បង្ហាញ និងការអនុវត្តការធ្វើសមាធិ និងយោគៈ។

ប្រធានគម្រោងលោក វ៉ុង សូរិយា បានឲ្យដឹងថា ការរៀបចំបង្កើតគម្រោងនេះ ជាលើកទី ៣ ក្នុងគោលបំណង បណ្តុះបណ្តាលយល់ ដឹង ពីសារប្រយោជន៍ នៃយោគៈ និង សមាធិដល់អ្នកចូលរួមក៏ដូចជា ប្រជាជនទូទៅលើ សុខភាព ផ្លូវកាយ និង ផ្លូវចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនគុណភាពជីវិតរស់នៅ និងការប្រាស្រ័យទាក់ទង ល្អរវាងក្រុមគ្រួសារមិត្តភក្តិ ក៏ដូចជា ដៃគូរជំនួញ ញ៉ាំងឱ្យប្រសិទ្ធភាព និងផលិតភាពការងារកាន់តែល្អប្រសើរ ឡើង ៕

Share.