ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ សប្តាហ៍ទី៤ ដោយជំនួបរវាងក្រុមបាល់ ទាត់វិសាខា ប៉ះក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ គឺជាជំនួប ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​។

ខណ:​ការ​ប្រកួត​សរុប​គិត​ត្រឹម​សប្ដាហ៍ទី៤ មាន​ចំនួន ២៤ប្រកួត ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ចំនួន១០ មាន​អ្នក​ចូល​ទស្សនាផ្ទាល់​ចំនួន ២ ១៦២១នាក់ មាន​ដូច​ខាង​ក្រោម៖

  • កីឡដ្ឋាន ហនុមាន ខេត្តសៀមរាប ឆ្លងកាត់ ៤ប្រកួត មាន​អ្នក​ចូល​ទស្សនាសរុប ៤ ២៣៣នាក់
  • កីឡដ្ឋាន AIA, KMH Park ភ្នំពេញ ឆ្លងកាត់ ៤ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ៣ ៩៨៦នាក់
  • កីឡដ្ឋាន កងយោធពលខេមរភូមិន្ទ ភ្នំពេញ ឆ្លងកាត់ ៤ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ៣ ៧០៣នាក់
  • កីឡដ្ឋាន Cambodia Airway ភ្នំពេញ ឆ្លងកាត់ ២ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ២ ៦៩៩នាក់
  • កីឡដ្ឋាន កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ ២ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ២ ៤១៥នាក់
  • កីឡដ្ឋាន Smart RSN ភ្នំពេញ ឆ្លងកាត់ ២ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ១ ៥៩៣នាក់
  • កីឡដ្ឋាន ព្រៃវែង ខេត្តព្រៃវែង ឆ្លងកាត់ ២ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ១ ៣០៧នាក់
  • កីឡដ្ឋាន គីរីវង់សុខសែនជ័យ ខេត្តតាកែវ ឆ្លងកាត់ ២ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ៨២៦នាក់
  • កីឡដ្ឋាន កោះកុង ខេត្តកោះកុង ឆ្លងកាត់ ១ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ៧១៧នាក់
  • កីឡដ្ឋាន អគ្កីសនីកម្ពុជា ភ្នំពេញ ឆ្លងកាត់ ១ប្រកួត មាន​អ្នក​ចូល​ទស្សនា​សរុប ២៤២នាក់៕

Share.