Logo ថ្មីរបស់ក្លិបបាល់ទាត់ សៀមរាប យូណាយធីត

នៅរសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន និងការប្រកួតមិត្តភាពរបស់យុវជនពិសេសៗ Siem Reap Youth League (U10 និង U13) ជាច្រើនគូ នៅកីឡដ្ឋាន ហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវសម្តេចតេជោក្រវាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះកម្មវិធីនេះរៀបចំឡើង ដើម្បីប្រកាសអំពីរចនាសម្ព័ន្ធថ្មី នៃសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងការបង្ហាញអំពីចក្ខុវិស័យរបស់ក្លិបឆ្ពោះទៅពេលអនាគត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការជួរមុខនៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំងជាប្រធានកិត្តិយសនៃក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីត។

រួមទាំង ឯកឧត្តម ម៉េត មករា ប្រធានក្លិបបាល់ទាត់សៀមរាប យូណាយធីត និងលោក លី សេងហួរ ស្ថាបនិកក្លិបបាល់ទាត់សៀមរាប យូណាយធីត។

នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកកិត្តិយស គឺតារាចម្រៀង កញ្ញា Eva – អុីវ៉ា ដើម្បីសម្តែងសិល្ប: ព្រមទាំងមានការចាប់រង្វាន់ដូចជា៖ បាល់, ឯកសណ្ឋានក្លិប, កាតាប និងកង់ ផងដែរ៕

ចក្ខុវិស័យរបស់ក្លិបបាល់ទាត់ សៀមរាប យូណាយធីត ឆ្ពោះទៅពេលអនាគតមានដូចជា៖

Share.