ឆ្លងកាត់ការប្រកួតអស់រយះពេល ៤សប្តាហ៍កន្លងមកនៃពានរង្វាន់ Cambodian League Cup ឃើញថា កីឡាករ Takumu Nishihara បានបង្ហាញខ្លួនចំនួន ៣ប្រកួតជាប់ៗគ្នាឲ្យក្លិបបាល់ទាត់វិសាខា ខណៈកីឡាករជនជាតិជប៉ុន រូបនេះជាកីឡាករតែម្នាក់គាត់ដែលអាចរកគ្រាប់បាល់បាន ៣ប្រកួតជាប់ៗទៀតផង។

មុនប៉ះក្រុមចាស់កីឡាករ Takumu Nishihara សមាជិកក្រុមបាល់ទាត់វិសាខា បានបង្ហាញចំណាប់អារម្មណ៍ ជុំវិញលទ្ធផល ៣ប្រកួតកន្លងមក និងការប្រកួតជាមួយក្រុមកងយោធពលខេមរភូមិន្ទ ក្នុងពានរង្វាន់ Cambodian League Cup 2023 សប្ដាហ៍ទី៥ នៅកីឡដ្ឋានស្ដាតចាស់ស្អែកនេះ

កីឡាករ Takumu Nishihara ខ្សែប្រយុទ្ធជនជាតិជប៉ុន របស់ក្លិបបាល់ទាត់វិសាខា គឺជាកីឡាករតែម្នាក់គត់ដែលអាចរកបានគ្រាប់បាល់៣ប្រកួតជាប់ៗគ្នា និងឈ្នះ MOTM ៣លើកជាប់ៗគ្នា ក្នុងពានរង្វាន់ Cambodian League Cup ២០២៣។

គួរឲ្យដឹងថា ក្រុមបាល់ទាត់វិសាខា នឹងត្រូវជួបជាមួយម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅវេលាម៉ោង ៦.៣០នាទីល្ងាច នៅកីឡដ្ឋានស្តាតចាស់ ក្នុងការប្រកួតពានរង្វាន់ Cambodia League Cup 2023 សប្តាហ៍ទី៥៕

Share.