សូលទីឡូអង្គរ ជាក្រុម​ដែល​ទើប​តែ​រក​បាន​គ្រាប់​បាល់​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ពាន Cambodian League Cup 2023 គិត​ត្រឹម​សប្ដាហ៍ទី៥ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១២ ម្សិលមិញ។

គ្រាប់បានដំបូង​របស់ សូលទីឡូអង្គរ គឺជា​ការ​ស៊ុត​បញ្ចូល​ទី​លើក​ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡាដ្ឋាន AIA, KMH Parkក្នុង​លទ្ធផល ៣ទល់និង២ ដោយ​រក​បាន​ដោយ​កីឡាករ ណង វីលិក នាទីទី៣៣ កីឡាករ គួរ សុភ័ក្រ្ត នៅនាទីទី៧២ និងកីឡាករ រដ្ឋ សំណាង នៅនាទីទី៩០+៥។

ជំនួប៥ប្រកួត​របស់​ សូលទីឡូអង្គរ ក្នុងពានរង្វាន់ Cambodian League Cup 2023 កន្លងមក៖

  • សប្ដាហ៍ទី១៖ សូលទីឡូអង្គរ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន ស្មាត អ.អេស.អិន
  • សប្ដាហ៍ទី២៖ សូលទីឡូអង្គរ ០-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ហនុមាន
  • សប្ដាហ៍ទី៣៖ សូលទីឡូអង្គរ ០-៦ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
  • សប្ដាហ៍ទី៤៖ សូលទីឡូអង្គរ ០-២ នគរបាលជាតិ នៅកីឡដ្ឋាន ហនុមាន
  • សប្ដាហ៍ទី៥៖ សូលទីឡូអង្គរ ៣-២ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA, KMH Park៕

Share.