ពានរង្វាន់​បាល់ទះ​ជើង​ឯក​​ប្រទេស​វៀតណាម​ Duc Giang Chemical Cup 2023 វិញ្ញាសា​ផ្នែក​បុរស​កំពុង​​ប្រកួត​ជម្រុះ​តាម​ពូល ខណៈ​​កីឡាករ វៀន វាសនា របស់​កម្ពុជា កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Lavie Long An ដែល​ជា​​សមាជិក​ក្នុង​ពូល B។

អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​គឺ​ក្រុម Lavie Long An បាន​ចាញ់​ក្រុម Bien Phong ក្នុងលទ្ធផល ៣សិតទល់នឹង១ (២២-២៥, ២៥-១៩, ២៥-១៨, ២៥-២០) កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។

នេះគឺជាការចាញ់លើកទី២ បន្ទាប់ពីការប្រកួត​បើក​ឆាក​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែ​​មីនា ឆ្នាំ​២០២៣ នេះ​​ប្រចាំ​ពូល B ក្លិបបាល់ទះ Lavie Long An ចាញ់ក្នុងលទ្ធផល ២សិតទល់នឹង៣ Ninh Bình LVPB (២០-២៥,១៩-២៥,​២៥-២២,​២៥-២០,​១៣-១៥)។

សូម​ទស្សនា​វីដេអូ​នៃ​ការ​ប្រកួត​ទាំង​ស្រុង​ខាង​ក្រោមជំនួបរវាង Bien Phong – Lavie Long An៖​

សម្រាប់​កម្មវិធី​ប្រកួត​បន្ត​ក្នុង​ពូល B របស់​ក្រុម Lavie Long An គឺ​៖
14 មីនា 2023  20:00  Lavie Long An ប៉ះ VLXD Bình Dương
18 មីនា 2023  15:00  Thể Công ប៉ះ Lavie Long An៕

Share.