ក្លិបបាល់ទាត់វិសាខា ១គ្រាប់, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ២គ្រាប់ គឺជា​ក្រុម​ដែល​មាន​​គ្រាប់​បាល់​គេ​ស៊ុត​ចូល​តិច​ជាគេ ខណ:គិរីវង់សុខសែនជ័យ និងណាហ្គាវើលដ៍ មាន ៣គ្រាប់​ដូច​គ្នា។

វិសាខា រកបាន ១០គ្រាប់ របូត​គ្រាប់បាល់ ១គ្រាប់ ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤។ ភ្នំពេញក្រោន រកបាន ១៣គ្រាប់ របូត​គ្រាប់បាល់ ២គ្រាប់ ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤។ ព្រះខ័នរាជស្វាយរៀង រកបាន ១០គ្រាប់ របូតគ្រាប់បាល់ ២គ្រាប់ ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ចាញ់១ ស្មើ១។

ឆ្លងកាត់៥សប្តាហ៍នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ មាន​តែ២ក្រុម​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ស្គាល់ពាក្យថាចាញ់ នោះគឺភ្នំពេញក្រោន និងវិសាខា ដោយលេងចំនួន៤ប្រកួត ឈ្នះ​ទាំង​៤ មាន១២ពិន្ទុពេញ។ ក្រុម​ដែល​គេ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​គឺ អង្គរថាយហ្គឺរ ឆ្លងកាត់៤ប្រកួត ចាញ់៣ ស្មើ១ គេ​ស៊ុតចូល ១៧គ្រាប់ និងអគ្គិសនីកម្ពុជា ឆ្លងកាត់៤ប្រកួត ឈ្នះ១ ចាញ់៣ គេស៊ុតចូល១៥គ្រាប់៕

Share.