ការប្រកួត​ពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup រដូវកាល ២០២៣ សប្តាហ៍ទី៥ បាន​បញ្ចប់កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ដោយក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ជាក្រុមដែលត្រូវពិន័យកាតច្រើនជាងគេ សរុប១៣សន្លឹក ប៉ុន្តែគ្មានកាតក្រហមនោះទេ។

គិតត្រឹមសប្តាហ៍ទី៥ ក្រុមទាំងអស់ទទួលបានកាតសរុប៩៥សន្លឹក ខណ:កាតក្រហម មាន៦សន្លឹក៖
១. ណាហ្គាវើលដ៍ កាតសរុប១៣សន្លឹក គ្មានកាតក្រហមនោះទេ
២. គិរីវង់សុខសែនជ័យ កាតសរុប១១សន្លឹក ក្នុងនោះកាតក្រហម១
៣. អង្គរថាយហ្គឺរ កាតសរុប១០សន្លឹក គ្មានកាតក្រហមនោះទេ
៤. បឹងកេត កាតសរុប៩សន្លឹក ក្នុងនោះកាតក្រហម១
៥. អគ្គិសនីកម្ពុជា កាតសរុប៩សន្លឹក ក្នុងនោះកាតក្រហម១
៦. សូលទីឡូអង្គរ កាតសរុប៩សន្លឹក ក្នុងនោះកាតក្រហម១
៧. ISI ដង្កោសែនជ័យ កាតសរុប៦សន្លឹក គ្មានកាតក្រហមនោះទេ
៨. ភ្នំពេញក្រោន កាតសរុប៦សន្លឹក គ្មានកាតក្រហមនោះទេ
៩. នគរបាលជាតិ កាតសរុប៥សន្លឹក គ្មានកាតក្រហមនោះទេ
១០. កោះកុង កាតសរុប៥សន្លឹក គ្មានកាតក្រហមនោះទេ
១១. Tiffy Army FC កាតសរុប៣សន្លឹក គ្មានកាតក្រហមនោះទេ
១២. វិសាខា កាតសរុប៣សន្លឹក ក្នុងនោះកាតក្រហម២សន្លឹក
១៣. ព្រះខ័នរាជស្វាយរៀង កាតសរុប៣សន្លឹក គ្មានកាតក្រហមនោះទេ
14. ព្រៃវែង កាតសរុប៣សន្លឹក គ្មានកាតក្រហមនោះទេ៕

Share.