លោក ហាក់ ដា

គិតត្រឹមសប្តាហ៍ទី៥ នៃពានរង្វាន់ Cambodian League Cup 2023 ក្នុង​ចំណោម​កាតសរុប​ចំនួន​៩៥សន្លឹក ចេញ​ពី​៣០ប្រកួត ​កើត​ចេញ​ពី​ការ​កាត់សេចក្តី​លើ​ទីលាន​ពី​សំណាក់​​អាជ្ញាកណ្ដាល​ចំនួន​​១១រូប។

ខណ:លោក ហាក់ ដា គឺជាអាជ្ញាកណ្តាលទី១១ ដែលបង្ហាញខ្លួនចុងក្រោយគេក្នុងជំនួបរវាង កោះកុង ប៉ះ ព្រៃវែង នៅកីឡដ្ឋានខេត្តកោះកុង សប្តាហ៍ទី៥ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ចាយកាតសរុប ៤សន្លឹក ប៉ុន្តែគ្មានកាតក្រហមនោះទេ។

អាជ្ញាកណ្ដាល​ទាំង​​១១រូបមានដូចជា៖
១. លោក អ៊ីវ ទីណា កាត់សេចក្តី៥ប្រកួត ចាយកាតសរុប ១៧សន្លឹក គ្មានកាតក្រហម
២. លោក ជី សាមឌី កាត់សេចក្តី៤ប្រកួត ចាយកាតសរុប ១៦សន្លឹក ក្នុងនោះកាតក្រហម ៣សន្លឹក
៣. លោក ភាវ ភា កាត់សេចក្តី២ប្រកួត ចាយកាតសរុប ១២សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
៤. លោក ឃិន ឧសីហា កាត់សេចក្តី៣ប្រកួត ចាយកាតសរុប ១១សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
៥. លោក ជួប វិសាល កាត់សេចក្តី៥ប្រកួត ចាយកាតសរុប ៨សន្លឹក គ្មានកាតក្រហម
៦. លោក ថន ថាវន្ត កាត់សេចក្តី២ប្រកួត ចាយកាតសរុប ៧សន្លឹក គ្មានកាតក្រហម
៧. លោក ឃួន វីរៈ កាត់សេចក្តី៣ប្រកួត ចាយកាតសរុប ៧សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
៨. លោក ហ៊ោ ប៊ុនថង កាត់សេចក្តី២ប្រកួត ចាយកាតសរុប ៦សន្លឹក គ្មានកាតក្រហម
៩. លោក សារី ថាណាក់ កាត់សេចក្តី១ប្រកួត ចាយកាតសរុប ៥សន្លឹក គ្មានកាតក្រហម
១០. លោក ឆន បញ្ញា កាត់សេចក្តី២ប្រកួត ចាយកាតសរុប ២សន្លឹក គ្មានកាតក្រហម
១១. លោក ហាក់ ដា កាត់សេចក្តី១ប្រកួត ចាយកាតសរុប ៤សន្លឹក គ្មានកាតក្រហម៕

Share.