ពានរង្វាន់​បាល់ទះ​ជើង​ឯក​​ប្រទេស​វៀតណាម​ Duc Giang Chemical Cup 2023 វិញ្ញាសា​ផ្នែក​បុរស​កំពុង​​ប្រកួត​ជម្រុះ​តាម​ពូល ខណៈ​​កីឡាករ វៀន វាសនា របស់​កម្ពុជា កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Lavie Long An ដែល​ជា​​សមាជិក​ក្នុង​ពូល B។

ក្រោយឆ្លងកាត់២ប្រកួតកន្លងទៅ ក្លិបបាល់ទះ Lavie Long An របស់កីឡាករ វឿន វាសនា ហាក់មិនទាន់បានទទួលផលផ្លែផ្កា​ និងលទ្ធផលនោះទេ បន្ទាប់ពីចាញ់ ២ប្រកួតជាប់គ្នា ដោយប្រកួតដំបូងចាញ់ក្រុម Ninh Bình LVPB ដែល​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ និង​ជា​ម្ចាស់​ជើង​ឯក​៩សម័យកាល ដោយលទ្ធផលទាំង​​​ប្រផុតប្រផើយ ២សិត ទល់និង៣ (២០-២៥,១៩-២៥,​២៥-២២,​២៥-២០,​១៣-១៥) កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

ក្រោយមកក្លិបបាល់ទះ Lavie Long An បន្តចាញ់ក្រុម Bien Phong ក្នុងលទ្ធផល ៣សិតទល់នឹង១ (២២-២៥, ២៥-១៩, ២៥-១៨, ២៥-២០) កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។

ដោយឡែកសម្រាប់ការប្រកួតបន្ទាប់របស់ក្លិបបាល់ទះ Lavie Long An នឹងត្រូវជួបជាមួយក្រុម VLXD Bình Dương វេលាម៉ោង ៨.០០នាទីយប់ ដែលជាជំនួបទី៣ ក្នុងការប្រកួតជម្រុះក្នុងពូលB ក្នុងពានរង្វាន់​បាល់ទះ​ជើង​ឯក​​ប្រទេស​វៀតណាម​ Duc Giang Chemical Cup 2023

សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​ក្នុង​ពូល B របស់​ក្រុម Lavie Long An គឺ​៖
18 មីនា 2023  15:00  Thể Công ប៉ះ Lavie Long An៕

Share.