ការប្រកួតពានរង្វាន់ខេមបូឌាន​លីគឆ្នាំ២០២៣ មានក្រុមចូលរួមចំនួន១៤ក្រុម ក្នុងនោះ ៨ក្រុម​មក​ពីលីគកំពូល និង៤ក្រុមមកពីលីគទី២ ខណៈការប្រកួត​​បែង​ចែកជាពីពូល ដោយក្នុង១ពូល មាន​ចំនួន ៧ក្រុម ដោយប្រើរូមន្តប្រកួតសន្សំពិន្ទុក្នុងពូល។

ដោយឡែក​សម្រាប់​ក្រុម​ទាំង​អស់​ដែល​បាន​ចូល​រួម​បរកួត​ប្រជែង​ពាន​គឺ​មាន​តែក្រុមចំនួន ៥ប៉ុណ្ណេះ ដែលដាក់កីឡាករ​​ជា​ជនជាតិ​ខ្មែរ​ទាំងអស់ ក្នុង​នោះ​មាន​ ក្លិបបាល់ទាត់​អង្គរថាយហ្គឺរ, ក្លិបបាល់ទាត់ បឹងកេត, ក្លិបបាល់ទាត់ អគ្គសនីកម្ពុជា, ក្លិបបាល់ទាត់សូលទីឡូអង្គរ និង​ក្លិប​បាល់ទាត់​ នគរបាលជាតិ។

សញ្ជាតិកីឡាករលេងក្នុងពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ ទាំង១៤ក្រុម៖​

គួរបញ្ជាក់ថា ឆ្លងកាត់ ៥សប្តាហ៍ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ មានតែ ២ក្រុម ប៉ុណ្ណោះ​ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ នោះគឺភ្នំពេញក្រោន និងវិសាខា ដោយ​លេង​ចំនួន ៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុពេញ៕

Share.