ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ ក្រោយ​យកឈ្នះ ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម២២ឆ្នាំម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Jalan Besar ប្រទេស​សិង្ហបុរី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

២គ្រាប់​របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ទាត់បញ្ចូលទីរបស់កីឡាករ វឿន វ៉ា ឳ្យក្រុមកម្ពុជា នាំមុខក្រុមជម្រើសជាតិសិង្ហបុរី អាយុក្រោម ២២ ឆ្នាំ ក្នុងលទ្ធផល ១ ទល់នឹង ០ នៅនាទីទី ១២’ និងគ្រាប់​ទី២ ទាត់បញ្ចូលទីរបស់កីឡាករ គី រីណា នៅនាទីទី ៣១’។

ទស្សនាវីដេងូគ្រាប់​បាល់ទាំង ២គ្រាប់​របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ៖

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហុង​កុង អាយុ​ក្រោម​២២ឆ្នាំ ក្នុង​លទ្ធផល ២-១ នៅវគ្គផ្ដាចើព្រ័ត្រ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Merlion Cup ឆ្នាំ២០២៣ នៅ​កីឡាដ្ឋាន Jalan Besar Stadium ប្រទេសសិង្ហបុរី កាល​ពី​រាត្រី​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ២០២៣៕

Share.