សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​ប្រកាស​លើកពេល​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​ថ្នាក់ជាតិ ដើម្បី​ស្វែង​រកកីឡាករដែលមានគុណផលខ្ពស់ តំណាងឲ្យកម្ពុជា លើវិញ្ញាសា eFootball (Console PS4) នឹង​ត្រូវ​ពន្យារពេលទៅ​ចុង​ខែមីនា ឆ្នាំ២០២៣ វិញ​ដោយ​ត្រូវលើកទៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ការ​ប្រកួត​ជម្រុះ​ជើង​ឯក​ថ្នាក់ជាតិ ដើម្បី​ស្វែង​រកកីឡាករដែលមានគុណផលខ្ពស់ តំណាងឲ្យកម្ពុជា ទៅចូលរួមការប្រកួតថ្នាក់តំបន់ តាមរយៈ Online ឆ្ពោះ​ទៅ​ដណ្តើម​កៅ​អីចូល​រួម​ការ​ប្រកួត​កម្រិត​ពិ​ភព​លោក IESF World Championship លើកទី១៥ ឆ្នាំ២០២៣ នៅទីក្រុង IASI ប្រទេស Romania។

សូមបញ្ជាក់ថា ក្រៅពីវិញ្ញាសាដែលសហព័ន្ធកីឡាអេឡិចត្រូនិកនឹងចូលរួមប្រកួត 15th IESF World Championship ឆ្នាំ២០២៣ រួមមាន៖

១. PUBG Mobile ក្រុមកីឡាករដែលមានពិន្ទុខ្ពស់ជាងគេពីការប្រកួត PMPL នឹងត្រូវក្លាយជាក្រុមតំណាងកម្ពុជា
២. Mobile Legend: Bang Bang ក្រុមលេខ ១ វិញ្ញាសាផ្នែកបុរស ពីការប្រកួតជើងឯកថ្នាក់ជាតិRoad to 32nd SEA GAMES នឹងត្រូវក្លាយជាក្រុមតំណាងកម្ពុជា
៣. efootball (Console PS4) កីឡាករលេខ១ ពីការប្រកួតជម្រុះ នឹងត្រូវក្លាយជាកីឡាករតំណាងកម្ពុជា
ក្រុមតំណាងកម្ពុជានឹងត្រូវចូលរួមប្រកួតជម្រុះថ្នាក់តំបន់ដើម្បីដណ្តើមកៅអី ទៅប្រកួត 15th IESF World Championship ឆ្នាំ២០២៣។

ការប្រកួត 14th IESF World Championship 2022 កន្លងទៅកម្ពុជា​បាន​បញ្ជូល​ក្រុម​កីឡា​​E-Sport ក្នុងវិញ្ញាសារ MLBB ក្រុម Impunity KH ធ្វើបានក្នុងចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ) ក្រុមឥណ្ឌូនេស៊ី ជើងឯក (មេដាយមាស) និងលេខ២ ក្រុមហ្វីលីពីន (មេដាយប្រាក់)។ ខណ:ការប្រកួត 15th IESF World Championship 2023 នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​ រ៉ូម៉ានី ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ថ្ងៃទ២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣៕

Share.