នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League បានបញ្ចេញរូបរាងថ្មីនៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។

រូបរាងថ្មីនៃពានរង្វាន់ Cambodian League Cup ២០២៣

ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ សប្ដាហ៍ទី៦ នឹងវិលត្រលប់មកវិញនៅថ្ងៃទី១ ខែមេសា ចុងសប្ដាហ៍នេះ ក្រោយសម្រាករយៈពេល២សប្ដាហ៍ FIFA DAY។

នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ មាន៣គូ រួមមាន៖
-នគរបាលជាតិ ទទួលក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន សាលាបណ្ឌិតត្យសភាកម្ពុជា
-អាយ អេស អាយ ដង្កោសែនជ័យ ត្រូវទទួលក្រុមមិនទាន់ស្គាល់ចាញ់ ភ្នំពេញក្រោន វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន AIA Stadium, KMH Park
-សូលទីឡូអង្គរ ត្រូវទទួល ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប។

នៅថ្ងៃអាទិត្យ ទី២ ខែមេសា រួមមាន៖
-ព្រៃវែង អេហ្វស៊ី ត្រូវបើកទ្វារផ្ទះទទួល ក្រុមបឹងកេត វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានខេត្តព្រៃវែង
-អគ្គិសនីកម្ពុជា ទទួល គិរីវង់សុខសែនជ័យ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានអគ្គិសនីកម្ពុជា
-កោះកុង អេហ្វស៊ី ត្រូវទទួលក្រុមខ្លាំង វិសាខា វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានខេត្តកោះកុង៕

Share.