គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅ​ថ្ងៃ​នេះ​បាន​ចេញ​ប្រកាស ពី​តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ពិធីបើក​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្ដើមដាក់លក់នៅលើប្រព័ន្ធអនឡាញជាផ្លូវការហើយ។

គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សមាជិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បាន​ចុះ​ឈ្មោះ​បញ្ជូន​ប្រតិ​ភូកីឡារបស់ខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើ​តាម​តួ​លេខ​ទទួលបានជាបឋមសុរបប្រមាណ ១១,៤៥៣នាក់។ នេះបើយោងតាមលោក ថោង ខុន មន្ត្រី​ក្រសួង​ទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិអូឡាំពិកកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.