ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បុរស កម្ពុជា បាន​គ្រង​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នប្តូរឈ្មោះថាស៊ីហ្គេម) ឆ្នាំ១៩៦៥ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ក្រោយ​បំបាក់​ក្រុម​ថៃ ៣​សិត​ទល់​០ ​នៅវគ្គផ្តាច់ព្រ័ត្រ។

មិ​ន​ធ្លាប់​មាន​អ្នក​ដឹង​ពី​មេដាយ​មាស​ វិញ្ញាសា​បាល់ទះ​របស់​កម្ពុជា នៅ​ជំនាន់​នោះ​ទេ ស្រប​ពេល​ដែល​នៅឆ្នាំ ២០២២ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទះកម្ពុជា ​ដណ្ដើម​បានចំណាត់ថ្នាក់​លេខ​៣ មេដាយសំរិទ្ធ​ ក្រោយយកឈ្នះ​ថៃ​ ក្នុង​លទ្ធផល​៣​សិត​ទល់​២៕

Share.