Team Max គឺជា​ក្រុម​ដែលបានទទួលបានចំណាត់ថ្នាក់លេខ ១ ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​ជម្រុះ​ជើង​ឯក​ថ្នាក់ជាតិ Road to 32nd SEA GAMES 2023 លើវិញ្ញាសា Crossfire (PC) ជាក្រុម កាល​ពីថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ ២០២៣ កន្លងទៅ។

ក្រុម Team Maxក្នុងការប្រកួតជម្រុះវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញសា Crossfire ដែល​ទទួល​បាន​ជ័យ​ជំនះ​ទៅ​លើក្រុម End Game ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​ជម្រុះ ជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023។

សម្រាប់វិញ្ញាសាប្រកួត​កីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ CAMSCO បាន​សហការ​ជា​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ដាក់​បញ្ជូល​ចំនួន៦​​ប្រភេទ ស្មើ​នឹង​៩​វិញ្ញាសា​។វិញ្ញាសាប្រកួត​កីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ រួម​មាន៖

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើ​នៅ​កម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ (32nd SEA Games) នឹងចាប់ផ្ដើម​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹង ធ្វើ ឡើង ពី ថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.