បាត់ដំបង÷ លំនៅឋានរបស់ប្រជាពលរដ្ឋរងការបំផ្លាញធ្ងន់ និងស្រាលអស់ជិត ៥០ខ្នងដោយសារភ្លៀង និងខ្យល់កន្ត្រាក់បោកបក់ខ្លាំងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សមត្ថកិច្ចបានរាយការណ៍ឲ្យដឹងថា÷ គ្រោះធម្មជាតិខាងលើនេះបានបង្កឡើងលើភូមិសាស្ត្រស្រុកចំនួន ០២ មានស្រុករតន:មណ្ឌល និងសំឡូត ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ម្សិលមិញនេះ។

ប្រភពចេញពីអាជ្ញាធរបានបញ្ជាក់បន្ថែមថា នៅរសៀលថ្ងៃកើតហេតុមេឃចាប់ផ្តើមក្តៅស្អុះស្អាប់ និងបង្កជាធ្លាក់ភ្លៀងលាយជាមួយខ្យល់កន្ត្រាក់បានបោកបក់គ្រប់ដណ្តប់នៅតំបន់រងគ្រោះ បណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ៤៧ខ្នង ដោយក្នុងនោះបានប៉ះពាល់ដល់ស្រុកសំឡូត ចំនួន ៣៤ខ្នងផ្ទះ និងស្រុករតន:មណ្ឌលប៉ះពាល់ចំនួន ៣ខ្នងផ្ទះ។

ខ្យល់កន្រ្ទាក់នេះមិនបណ្តាលឲ្យរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋឡើយ បច្ចុប្បន្ន កម្លាំងនគរបាល ក៏ដូចជាមន្ត្រីអាជ្ញាធរកំពុងចុះស្រង់ខ្នងផ្ទះ និងជួយសង្គ្រោះបឋមតាមរយ:សាចាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.