សិល្បៈជាតិ៖ សម្រាប់កញ្ញា ជីលី ទេវី ត្រូវបានប្រកាស​ឱ្យទទួលតំណែងថ្មីជា Miss​ Supranational​ Cambodia​ 2023 កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីការប្រកួត Miss​ Supranational​ Cambodia​ 2023 បានបញ្ចប់។

នៅក្នុងនោះ បេក្ខភាពកញ្ញា ជីលី ទេវី គឺបានតំណាងឱ្យខេត្តកំពង់ធំ រីឯតំណែង 1st Runner Up Miss Supranational គឺខេត្តកែប 2nd Runner Up Miss Supranational គឺខេត្តបាត់ដំបង 3rd Runner Up Miss Supranational គឺរាជធានីភ្នំពេញ និង 4th Runner Up Miss Supranational គឺខេត្តរតនគិរី។

គួររំលឹកដែរថា កញ្ញា ជីលី ទេវី គឺជាអតីតកញ្ញាឯកដ៏អស្ចារ្យរងលំដាប់ទី២ ដែលទទួលបានតំណែងជា Miss Grand Cambodia 2020 តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅឯប្រទេស បន្ទាប់ពីកញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី បានលាលែងពីតំណែងរបស់ Miss Grand Cambodia។

មហាជនគ្រប់រូបបានចងចាំយ៉ាងច្បាស់ថា នៅពេលនេះ ជីលី ទេវី ទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រខ្លាំងមែនទែន រហូតដល់ឈ្នះពានរង្វាន់ដល់ទៅ ២គឺពាន «Grand Pageant’s Choice Award» និង ពាន «Country’s Choice of The Year» តាមរយៈការទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោម Miss Grand មកពី ៦៣ ប្រទេស។

កញ្ញា ជីលី ទេវី គឺជាស្ត្រីខ្មែរដំបូងគេដែលបានបោះជំហ៊ានដល់វគ្គ Top 20 ដោយស្វ័យប្រវត្តិក្នុងការប្រកួត។ ភាពអង់អាចក្លាហានរបស់នាង ត្រូវបានមហាជនកត់សម្គាល់និងបានចារឈ្មោះនាងទុកក្នុងបេះដូង ព្រោះនាងមានការខិតខំប្រែង និងមានការតស៊ូខ្លាំងបំផុតនៅពេលប្រកួត។

យ៉ាងណាមិញ នៅពេលទទួលតំណែងថ្មីជា Miss​ Supranational​ Cambodia​ 2023​ នេះ មហាជនបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កញ្ញា ជីលី ទេវី ហើយគ្រប់គ្នារំពឹងថា នៅពេលកញ្ញាតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅប្រទេស​ប៉ូឡូញ​នាខែ​កក្កដា​ ខាងមុខនេះ និងទទួលបានជ័យជំនះជាក់ជាមិនខាន៕

1st Runner Up Miss Supranational ខេត្តកែប
2nd Runner Up Miss Supranational ខេត្តបាត់ដំបង
3rd Runner Up Miss Supranational រាជធានីភ្នំពេញ
4th Runner Up Miss Supranational ខេត្តរតនគិរី
Share.