បន្ទាប់ពីឈប់សម្រាក់អំឡុងថ្ងៃ FIFA Day អស់រយះពេល២សប្តាហ៍កន្លងមក ការប្រកួតពានរង្វាន់ Cambodian​ league Cup ឆ្នាំ២០២៣ បានវិញត្រលបមកវិញហើយ ដោយការប្រកួតទាំង៦គូ ក្នុងពូលនីមួយៗបានធ្វើឡើងនៅកីឡដ្ឋានទាំង៦ផ្សេងគ្នា ខណៈគ្រាប់បាល់គិតត្រឹម​សប្ដាហ៍ទី៦​នេះ ​កើន​ឡើង១២៥គ្រាប់។

ខាងក្រោមនេះជាលទ្ធផលការប្រកួតទាំងពីពូល សប្តាហ៍ទី៦៖
ពូល A៖
-ព្រៃវែង ៤-២ បឹងកេត នៅកីឡដ្ឋានខេត្តព្រៃវែង
-អគ្គីសនីកម្ពុជា ១-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានEDC
-កោះកុង ០-១ វិសាខា នៅកីឡដ្ឋានខេត្តកោះកុង។

ពូល B៖
– នគរបាលជាតិ ២-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋានសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។
– អាយ អេស អាយ ដង្កោសែនជ័យ ០-១ ភ្នំពេញក្រោន នៅកីឡដ្ឋាន AIA Stadium។
– សូលទីឡូអង្គរ ០-៤ ព្រះខ័នរាជស្វាយរៀង ​នៅកីឡដ្ឋានហានុមាន។

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ទាំងពីពូលគិតត្រឹមសប្តាហ៍ទី៦៖

គិតត្រឹម​៣២​ប្រកួត​មក​នេះ ក្រុម​ជា​សមាជិក​ទាំង​១៤ក្រុម បាន​ទាត់​បាល់​បញ្ជូលទីគ្នាទៅមក​កើន​រហូត​ដល់​១២៥គ្រាប់ហើយ ស្រប​ពេល​ដែល​សប្ដាហ៍​ក្រោយ ពានរង្វាន់ League Cup នឹង​បញ្ចប់​វគ្គ​​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

Share.