សារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទល់នឹងក្រុមបាល់ទះ​សានទុង ដែលជាក្រុមខ្លាំងពោរពេញដោយបទពិសោធន៍ខ្ពស់ ពីប្រទេសចិន វិញ្ញាសាបាល់ទះក្នុងសាល។

ខណ:ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងកម្ពុជា-ចិន នឹងធ្វើឡើងនៅថ្ងៃពុធ ទី៥ និងថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០នាទីល្ងាចតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ។

ចំពោះកីឡាករក្លិបបាល់ទះសានតុង របស់ប្រទេសចិន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីយប់ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

រីឯក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបញ្ចប់បេកសកកម្មក្នុពានរង្វាន់ TRI-NATION VOLLEYBALL CUP 2023 ដោយទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣សិតទល់១ (២៥-១៩, ១៨-២៥, ២១-២៥, ២៣-២៥)។

សំបុត្រមាន២ប្រភេទសម្រាប់វិញ្ញាបាល់ទះក្នុងសាល៖
-ផ្នែកខាងក្រោម តម្លៃ ១០,០០០រៀល
-ផ្នែកខាងលើ តម្លៃ ៨,០០០រៀល។

ទំនាក់ទំនងទិញសំបុត្រទស្សនា៖
-០១៧ ៦៨៤ ៨៨១
-០៩៦ ៥៩១ ៦៩៤២។

***បញ្ជាក់៖
-វិញ្ញាសា បាល់ទះឆ្នេរខ្សាច់នឹងប្រកួតចាប់ពីម៉ោង៩:០០ព្រឹក
-វិញ្ញាសា បាល់ទះក្នុងសាលនឹងប្រកួតចាប់ពីម៉ោង៦:០០ល្ងាចតទៅ៕

Share.