សិល្បៈជាតិ៖ ថ្មីៗនេះ ផលិតកម្មថោន បានចេញការប្រកាសជាផ្លូវការនៃការទទួលសមាជិកថ្មី នោះគឺលោក ពេជ្រ រដ្ឋា ដែលជាតារាចម្រៀងរះថ្មី និងទទួលបានការលើកសរសើរពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា តារាចម្រៀង​រះថ្មី លោក ពេជ្រ រ​ដ្ឋា បានឆក់​យកបេះដូង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ដល់សម្តេច​តេ​ជោ​ផ្តល់​ឱកាស​បកស្រាយ​ចម្រៀង​មួយ​បទ នៅ​ជិត​វេទិកា​របស់​សម្តេច នៅ​ឯ​កម្មវិធី​នា​ខេត្តពោធិ៍សាត់។ ហើយតារាចម្រៀង​រូបនេះក៏ត្រូវបានសម្ដេចតេជោសរសើរថា ជាតារាប្រុសដែល​មាន​ទឹកដម​សម្លេង​ពីរោះ​រណ្តំ តែ​ឆាកជីវិត​ពិត​របស់​លោក គឺ​កម្សត់​ឥត​ឧបមា មុន​ពេល​ឈានជើងដើរ​លើ​វិ​ថី​សិល្បៈ​នេះ​។

សូមជម្រាបថា លោក ពេជ្រ រដ្ឋា មានវ័យ ២៤ ឆ្នាំ និងមានឈ្មោះពិត ម៉ាន់ រដ្ឋា គឺជាអតីតកម្មករឆ្លងដែនទៅប្រទេសថៃ ហើយលោកក៏​ធ្លាប់​ប្រឡង​ចម្រៀង​នៅក្នុងកម្មវិធីកាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​លោក ពុំ​ទទួល​បាន​ជ័យ​លា​ភី នោះទេ តែលោក​នឹង​ព្យាយាម​តាមចាប់​ក្តី​ស្រ​ម៉ៃ​ រហូតបានក្លាយជាតារាកុងត្រាក្នុងផលិតកម្ម ថោន ។

​ដោយឡែក លោក ពេជ្រ រដ្ឋា ត្រៀមនឹងបញ្ចេញបទចម្រៀងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាច្រើនបទក្នុងផលិតកម្មថោន នាពេលខាងមុនេះ៕

Share.