ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បាន​ទៅដល់​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនៅព្រឹក ថ្ងៃ​ទី០៣ ខែមេសា ឆ្នាំ២០២៣ បន្ទាប់​ពី​ដង្ហែ​ឆ្លងកាត់​ប្រទេសប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី។​

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃ​គណៈ​កម្មា​ធិការ​ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ អមដំណើរដោយឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែល​មាន​និវេសន​ដ្ឋាន​នៅ​រដ្ឋ​ធានីហ្សាកាតា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម José Ramos-Horta ប្រធានា​ធិបតីទីម័រឡេស្តេ នៅវិមានប្រធានាធិបតី នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

មុនពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្មាំ២០២៣ ដែល​នឹង​ប្រព្រឹត្តនៅថ្ងៃនេះ និងដោយមានការចូលរួមពិធីដង្ហែ និង​រត់​កាន់​ភ្លើង​គប់​ដោយ​ផ្ទាល់​ពីឯកឧត្តម​ប្រធា​នាធិបតី ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធទីម័រខាងកើត ឯកអគ្គរាជទូត និងកីឡាករ-កីឡា​ការិនី​ប្រមាណជាង ៨០០នាក់។

ពិធីដង្ហែព្រះអគ្គិកីឡាទៅបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានមានដូចជា៖

-ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីសៀមរាបទៅហាណូយ ប្រទេសវៀតណាម
-ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅហាណូយ ប្រទេសវៀតណាម
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីហាណូយ ទៅម៉ានីល (ហ្វីលីពីន)
-ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
-ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅម៉ានីល ប្រទេសហ្វីលីពីន
-ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីម៉ានីល ទៅបានជាសិរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ
-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅបានដាសិរីបេហ្កាវ៉ាន់ ប្រទេសប៊្រុយណេ
-ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ចេញពីបានដាសិរីបេហ្កាវ៉ាន់ ទៅហ្សាកាតា
-ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃសៅរ៍)
-ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
-ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
-ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ចេញពីហ្សាកាតា ទៅឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ មកដល់ឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅឌីលី ប្រទេសទីម័រ ឡេស្ត
-ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ចេញពីឌីលី ទៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ មកដល់កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
-ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ចេញពីកូឡាឡាំពួរ ទៅសិង្ហបុរី
-ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅប្រទេសសិង្ហបុរី
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចេញពីសិង្ហបុរី ទៅបាងកក ប្រទេសថៃ
-ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅបាងកក ប្រទេសថៃ
-ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ចេញពីបាងកក ទៅយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា
-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ធ្វើដំណើរទៅទីក្រុងណៃពិដោរ
-ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា
-ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចេញពីណៃពិដោរ មកយ៉ាងហ្គូន ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ចេញពីយ៉ាងហ្លូន ទៅវៀងចន្ទន៍ ប្រទេសឡាវ
-ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅវៀងចន្ទន៍ ប្រទេសឡាវ៕

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

Share.