បើ​តាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​ប្រកួត​​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​បញ្ជាក់​​នៅ​​​ម៉ោង​១០​ព្រឹក​ថ្ងៃ​សៅរ៍ នេះ​ថា​ការ​ប្រកួត​សប្ដាហ៍​ទី៦ រវាង​ក្រុម​ម្ចាស់​ផ្ទះ​សូលទីឡូអង្គរ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ល្ងាច​នេះ​នឹង​ត្រូវ​លើ​ការ​ប្រកួត ដោយ​សារ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩។

ប្រភព​បន្ថែម​ថា​ការ​ប្រកួត​នេះ​ត្រូវលើកការប្រកួត​ ដោយ​មូលហេតុ​រក​ឃើញ​នូវ​ករណី​សង្ស័យ​វិជ្ជមាន នៃជំងឺកូវីដ-១៩ លើកីឡាករ១រូប របស់ក្លិបបាល់ទាត់សូលទីឡូអង្គរ។ កាលបរិច្ឆេទ​ថ្មីនឹង​ជម្រាប​នៅ​ពេលក្រោយ។

សូម​បញ្ជាក់​ថា​តាម​គម្រោង​ក្រុមសូលទីឡូអង្គរ ត្រូវ​ប៉ះ​​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន SRU ក្នុង​ខេត្ត​សៀមរាប៕

Telegram-Troryorng
Share.