សិល្បៈជាតិ៖ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យមហាជនទាំងអស់ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដោយហាមដាច់ខាតការលេងលេង​បាញ់​ទឹក​ ជះ​ទឹក​ គប់​ស្បោង​ទឹក​ ប៉ាតម្សៅក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​។

នៅត្រង់ចំណុចទី ៣ បានសង្កត់ធ្ងន់ថា ត្រូវចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងំនៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ៕

Share.